Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង និង ឌី អេ​ហ្វ អាយ ផ្សារ​ទំនើប​ឡាក់​គី សហការគ្នា​ផ្ដល់​ការទូទាត់ ដោយ​ពុំ​ប្រើប្រាស់​ក្រដាស់ប្រាក់ ដល់​អតិថិជន និង​អ្នកផ្គត់ផ្គង់​របស់ខ្លួន​

​ភ្នំពេញ​ ៖ ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្ដល់​សេវាកម្ម​ធនាគារ​ចល័ត ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា បានប្រកាស​អំពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាមួយ​ផ្សារ​ទំនើប​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី (DFI Lucky) ដែលជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្សារ​ទំនើប​ឈានមុខ​គេ និង​ធំ​បំផុត​មួយ​នៅ​កម្ពុជា ក្នុងការ​ផ្តល់ជូន​ចំពោះ​អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី និង ផ្សារ​ទំនើប Guardian ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន នូវ​ភាពងាយស្រួល​ក្នុង​ការទូទាត់​ថ្លៃទំនិញ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់ (Cashless Payment) ។

​អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី ក៏ដូចជា ផ្សារ​ទំនើប Guardian អាចធ្វើ​ការទូទាត់ បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ជាមួយ​សេវាកម្ម WingPay របស់​វី​ង តាមរយៈ​ទូរស័ព្ទដៃ ឬ​ប្រើប្រាស់​កាត​គណនី​វី ង ឬ​កាត​របស់​ផ្សារ​ទំនើប​ឡាក់​គី​។ អត្ថប្រយោជន៍​សម្រាប់​អតិថិ​ជ​ផ្សារ​ទំនើប​ឡាក់​គី និង​ក៏ដូចជា​ផ្សារ​ទំនើប​ឡាក់​គី គឺ​សម្រួល​ផ្តល់នូវ​បទពិសោធន៍​ន​ថ្មី​ពាក់ព័ន្ធ​នឹង​ដល់​ដំណើការ នៃ​ការទូទាត់​នៅ​កន្លែង​គិត​ប្រាក់ ដែល​អតិថិជន​នឹងមិន​ជួបប្រទះ​លុយ​, ពុំមាន​ការ​ភារ​រំខាន​ក្នុងការ​អាប់​លុយ​រង់ចាំ​លុយ​អាប់​, កាត់បន្ថយ​ហានិភ័យ​នានា​និង​ចំណាយ ទាក់ទង​នឹង​ជុំវិញ​ការទូទាត់​ដោយ​ប្រើ​ក្រដាស់ប្រាក់ និង​ផ្តល់​ជម្រើស​ទូទាត់​សមស្រប​បន្ថែមទៀត សម្រាប់​តម្រូវការ​រប​ស់​អតិថិជន ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​ផងដែរ​។

​លើសពីនេះ​ទៀត វី​ង អាច​ក៏​ផ្ដល់ជូន​ផ្សារ​ទំនើប​ឡាក់​គី សម្រាប់​នូវ​មធ្យោបាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ភ្លាមៗ ដល់​អ្នកផ្គត់ផ្គង់​រប​ស់​ខ្លួន​។ ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស់ប្រាក់ ផ្តល់​អត្ថប្រយោជន៍ ទាំង​ផ្សារ​ទំនើប​ឡាក់​គី និង​អ្នកផ្គត់ផ្គង់​ផលិតផល​សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី​របស់ខ្លួន ដោយសារតែ​វា​ជួយ​កាត់​បន្ថយថ្លៃ​ចំនាយ​នានា​ពាក់ព័ន្ធ​នឹង​ថ្លៃ នៃ​ការគ្រប់គ្រង​ក្រដាស់ប្រាក់ ក៏ដូចជា​ហានិភ័យ​នៃ​ការបាត់បង់​សាច់ប្រាក់​ផ្សេងៗ សម្រាប់​ការទូទាត់​ដោយ​ប្រើប្រាស់​ក្រដាសប្រាក់​។ ម្យ៉ាងវិញទៀត ការទូទាត់​លើ​ផលិតផល​ត្រូវបាន​បញ្ចូល​ភ្លាមៗ ទៅក្នុង​គណនី​វី​ង​របស់​អ្នកផ្គត់ផ្គង់ ដើម្បីឱ្យ​ពួកគេ​អាច​ប្រើ​វា​បាន​ភ្លាមៗ សម្រាប់​តម្រូវការ​អាជីវ​កម្ម​របស់​ពួកគេ​ផងដែរ​។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានបាន​ប្រសាសន៍ថា ភាពជា​ដៃគូ​រវាង វី​ង និង​ផ្សារ​ទំនើប​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ពង្រីក​សេវា​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ នៅ​ទូទាំងប្រទេស​កម្ពុជា និង​ធ្វើឱ្យមាន​ភាពងាយស្រួល សម្រាប់​អតិថិជន និង​អាជីវកម្ម ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិ​ការទូទាត់​របស់​ពួកគេ សម្រាប់​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ជា​រៀងរាល់ថ្ងៃ ឬ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​រវាង​អាជីវកម្ម​និង​អាជីវកម្ម ។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​របស់ វី​ង គឺ​ដើម្បី​បង្កើត​និង​កសាង​ប្រព័ន្ធ​អេកូ​ទូទាត់ ដែល​នៃ​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ការធ្វើ​បែបនេះ យើង​ជួយ​បង្កើត​ផលប្រយោជន៍​ភ្លាមៗ សម្រាប់​អ្នកប្រើប្រាស់ ដែល​កំពុង​កើនឡើង​នូវ​ការទាមទារ​ស្វែងរក​នូវ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដែល​ងាយស្រួល ដូចជា​ការទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ការទូទាត់​តាម​ឌីជីថល ខណៈពេល​ជាមួយគ្នានេះ បាន​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ធំ​ជាង​មុន ព្រោះ​ទឹកប្រាក់​ត្រូវបាន ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះមុខ​ជំនួញ និង​គោលបំណង​ផ្ទាល់ខ្លួន​។​”

​លោក Stephane Pariente នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន DFI Lucky​ឌី អេ​ហ្វ អាយ ឡាក់​គី បាន​មានប្រសាសន៍​អំពី​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ វី​ង ថា បច្ចេកវិទ្យា​ទំនើប និង​ជឿទុកចិត្ត​របស់ វី​ង និង​ភាព​ឈានមុខ​គេ​ក្នុងការ​ទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ឌីជីថល រឹតតែ​នាំ​ផ្តល់ឱ្យ​គាត់​មាននូវ​ទំនុកចិត្ត​រឹតតែ​ខ្លាំង​ចំពោះ​ភាពជា​ដៃគូ​នេះ​។

​លោក Pariente បាន​លើកឡើងថា​៖ “​ក្រុមហ៊ុន DFI Lucky មាន​យុទ្ធសាស្ត្រ​អាទិភាព​មួយ គឺ​ផ្តល់ជូន​នូវ​ផលិតផល​ល្អឥតខ្ចោះ និង​ជានិច្ចកាល​បំរើ​ជូន​អតិថិជន និង​អ្នក​ផ្គត់​ផ្គង​មូល​ដ​ដ្ឋា​ន ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស ឲ្យ​បានល្អ​បំផុត​។ ដៃគូ ដែល​យើង​ធ្វើការ​ជាមួយ ត្រូវតែមាន​ការប្តេជ្ញាចិត្ត​ដូចគ្នា ចំពោះ​គុណភាព សេវាកម្ម​អតិថិជន និង​ភាព​ច្នៃប្រឌិត​។ វី​ង បាន​ឈរជើង​ជា​អ្នក​នាំមុខគេ​យ៉ាងច្បាស់ ក្នុងការ​លើ​សេវាកម្ម​ទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ធ្វើជា​ដៃគូ​យូរអង្វែង​សម្រាប់​យើង​។ វី​ង ក៏បាន​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​យ៉ាងខ្លាំង សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី និង​អ្នកលក់រ​ផ្គត់ផ្គង់​ផលិត​របស់​យើង ក្នុងការ​ធ្វើការ​រួមគ្នា ព្រោះ​យើង​នឹង​ទូទាត់​វិក័យប័ត្រ វិក្កយបត្រ​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ ដែល​វា​បាន​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ចំនាយ​ផ្សេងៗ​ចំណាយ នៃ​កា​លើ​ការទូទាត់​វិក័យប័ត្រ​ក្ក​យ​ប​ត្រ និង​ការប្រមូលប្រាក់ ហើយ​អ្នកផ្គត់ផ្គង់​ទទួលបាន​ការទូទាត់​វិក័យប័ត្រ​លើ​ផលិតផល​ដែល​ពួកគេ​ផ្ត​ត់​ផ្គង់​មក​យើង​របស់​ពួកគេ ដោយផ្ទាល់​ទៅក្នុង​គណនី​វី​ងរ​បស់​ពួកគេ​»​។

​ដើម្បី​ចូលរួម​អបអរសាទរ ចំពោះ​ភាពជា​ដៃគូ​នេះ អ្នកប្រើប្រាស់​គណនី​វី​ង នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥% នៅពេលដែល​ពួកគេ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឡាក់​គី ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០១
៩ ។ លើសពីនេះ​ទៀត​អតិថិជន ៣០០ នាក់​ដំបូង ដែល​បង់ប្រាក់​តាម វី​ង នៅ​ផ្សារ​ទំនើប​ឡាក់​គី និង​ផ្សារ​ទំនើប Guardian សាខា TK នៅ​ថ្ងៃទី ១៥ ខែមីនា នឹង​ទទួលបាន​ប្រាក់​ត្រលប់​មកវិញ​ចំនួន ១០ ដុល្លារ​ផងដែរ។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត marketing@wingmoney.com

អំពី ធនាគារ​ឯកទេស វី​ង

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិ​ញ្ញ​វត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ​និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុងស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏ដូចជា​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។

​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំងប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០២៥០០០ កន្លែង រួមទាំង​ក្រុមហ៊ុន​ធំ​ដូចជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ទូទាត់ របស់ខ្លួន។

អំពី​ក្រុមហ៊ុន DFI Lucky Private Limited

​ក្រុមហ៊ុន DFI Lucky Private Limited គឺ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លក់រាយ​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង ១០០០ នាក់​។ ដោយមាន​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​បុគ្គលិក​ទាំងអស់ និង​ក្រុម​អ្នកគ្រប់គ្រង DFI Lucky បាន​ប្តេជ្ញា​រក្សា​ជំហរ​ជា​អ្នក​នាំមុខ​នៅក្នុង​ទីផ្សារ​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល ដែលមាន​គុណភាព និង​មាន​ផលិតផល​ទូលំទូលាយ​បំផុត ដែល​ឆ្លើយតប​ចំពោះ​ការរំពឹងទុក របស់​អតិថិជន​។ អតិថិជន​មាន​ជម្រើស​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន នៅពេល​ចូល​ទិញ​ទំនិញ នៅក្នុង​ផ្សារ​ទំនើប​របស់​យើង​។

​ក្រុមហ៊ុន DFI Lucky ដំណើរការ​ផ្សារ​ទំនើប​យីហោ​ធំៗ ចំនួន ២ រួមមាន​ផ្សារ​ទំនើប​ឡាក់​គី និង​Guardian ដែល​នៅពេល​បច្ចុប្បន្ននេះ មាន​ផ្សារ​ទំនើប​ឡាក់​គី ចំនួន ១៨ ហាង​លក់​សម្ភារ​សុខភាព​និង​សម្ផស្ស​ចំនួន ១១ ដែល​សរុប​ទាំងអស់​មាន​ចំនួន ២៩ សាខា​។ ផ្សារ​ទំនើប​ឡាក់​គី ផ្ដោតទៅលើ​ការផ្តល់ជូន​អតិថិជន​របស់​យើង នូវ​គុណភាព​ស្រស់​ល្អ​បំផុត និង​មុខទំនិញ​ទូលំទូលាយ តាមរយៈ​ការបង្កើត​ថ្មី​ស្រស់ៗ ដោយ​ប្រើប្រាស់​ធនធាន​នៅក្នុង​តំបន់ និង​ឈានដល់​អតិថិជន​របស់​យើង​ ៕ ដោយ ៖ ​កូ​ឡាប​

×