Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញូវសឺឡែនហាមការលក់ កាំភ្លើងវែងគ្រប់ប្រភេទ ក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់រង្គាលនៅព្រះវិហារ

នាយករដ្ឋមន្រ្តីញូវសឺឡែន អ្នកស្រី Jacinda Ardern បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិទាំងអស់នឹងត្រូវហាមមិនអោយលក់ ឬប្រើប្រាស់ឡើយ ក្រោមច្បាប់គ្រប់គ្រងភ្លើងថ្មី។

អ្នកស្រីថ្លែងដោយរំពឹងថា ច្បាប់ថ្មីនៃការគ្រប់គ្រងកាំភ្លើងនឹងត្រូវដាក់ចេញនៅថ្ងៃទី ១១ ខែមេសាខាងមុខ ហើយគោលការណ៍ទិញលក់ក៏នឹងត្រូវបង្កើតឡើងផងដែរ ដើម្បីហាមឃាតគ្រប់អាវុធទាំងអស់នោះ។

អ្នកស្រីថ្លែងដូច្នេះថា “ឥឡូវនេះ វាមានរយៈពេល ៦ថ្ងៃមកហើយចាប់តាំងពីការវាយប្រហារ។ ពួកយើងសូមប្រកាសពីការហាមប្រើប្រាស់រាល់កាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិទាំងអស់ក្នុងប្រទេស ញូវសឺឡែន”។

អ្នកស្រីនាយករដ្ឋមន្រ្តីបន្ថែមទៀតថាការលក់ឧបករណ៍ផ្សេងៗដែលជាជំនួយធ្វើឲ្យកាំភ្លើងវែងបាញ់បានលឿន ក៏ត្រូវហាមឃាត់ផងដែរ។

“ជារួម គ្រប់អាវុធពាក់កណ្តាលស្វ័យប្រវត្តិទាំងអស់ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្ម កាលពីថ្ងៃសុក្រកន្លងទៅ នឹងត្រូវហាមឃាត់ទាំងអស់”។

សូមបញ្ជាក់ថា ការវាយប្រហារដោយប្រើប្រាស់អាវុធវែងនៅព្រះវិហារ ២កន្លែងក្នុងទីក្រុង Christchurch បណ្តាលឲ្យមនុស្សចំនួន ៥០នាក់ស្លាប់បាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×