Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ចង្កូត​ស្តាំ និង​រថយន្ត​គេចពន្ធ ចំនួន ​27 ​គ្រឿង​ បន្ថែម​ទៀត ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ព្រះសីហនុ ​៖ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា គិត​ពី​ចុងឆ្នាំ​2018 មក​ដល់​ខែ​មីនា​2019​នេះ មាន​រថយន្ត​គេចពន្ធ សរុប​ចំនួន​27​គ្រឿង ដែល​មន្ត្រី​គយ សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​នោះ រថយន្ត​ចង្កូត​ស្តាំ នឹង​ធ្វើការ​ដក​យក​ទាំ​ង​ស្រុង មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ ចំ​ណែ​ល​រថយន្ត​ចង្កូត​ឆ្វេង អនុញ្ញាត​ឲ្យ​ម្ចាស់​ចូល​មក​បង់ពន្ធ​បន្ថែម ជាមួយ​ប្រាក់​ពិន័យ ទើប​ឲ្យ​យក​ត្រឡប់​ទៅវិញ​។​

​លោក​ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ប្រាប់​បណ្តា​ញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក កាលពី​ព្រឹក​ថ្ងៃទី​21 ខែ​មីនា ឆ្នាំ​2019​នេះ​ថា មាន​រថយន្ត​ចំនួន​13​គ្រឿង​ថ្មី​ទៀត ដែល​ជា​រថយន្ត​គេចពន្ធ ក្នុងនោះ​មាន​រថយន្ត​ទំនើប ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ផង ត្រូវបាន​សមត្ថកិច្ច​គ​យ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ឃាត់​ចាប់​យក​មក​រក្សាទុក នៅ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​លោក បាន​ថ្លែងបន្តថា នីតិវិធី​ផ្លូវច្បាប់ គឺ​ទីមួយ រថយន្ត​ចង្កូត​ស្តាំ នឹង​ធ្វើការ​ដក​យក​ទាំ​ង​ស្រុង មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ និង​ទី​ពីរ រថយន្ត​ចង្កូត​ឆ្វេង អនុញ្ញាត​ឲ្យ​ម្ចាស់​ចូល​មក​បង់ពន្ធ​បន្ថែម ជាមួយ​ប្រាក់​ពិន័យ ទើប​ឲ្យ​យក​ត្រឡប់​ទៅវិញ​បាន​។ លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​បញ្ជាក់ថា ភារកិច្ច​គយ ក្នុង​ការបង្ក្រាប​អំពើ​រត់គេច​ពន្ធ រួមមាន ការបង្ក្រាប​នៅ​ដើមទី ការបង្ក្រាប​នៅ​កណ្តាល​ទី និង​ការបង្ក្រាប​នៅ​ចុង​ទី ដូចជា ការបង្ក្រាប​នៅ​ខេត្ត​ព្រះសីហនុ ពេល​រថយន្ត​គេចពន្ធ កំពុង​ធ្វើ​ចរាចរណ៍​លួចលាក់​នេះ ហៅ​ថា​បង្ក្រាប​នៅ​ចុង​ទី ។ ចំពោះ​រថយន្ត​គេចពន្ធ ដែលមាន​ធ្វើចរាចរ​ណ៍ហើយ ត្រូវ​បាន​ឃាត់​ចាប់​នេះ លោក​ទុំ ណូ បញ្ជាក់ថា ហេតុផល​ទីមួយ ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង គេច​ពី​សមត្ថកិច្ច​, ទី​ពីរ ឈ្មួញ​បន្លំ​នាំ​ចូល​ដាក់​ថា​ជា​គ្រឿងបន្លាស់ ដោយ​យក​រថយន្ត​ថ្មីៗ ទៅ​កាត់​ជា​កង់ៗ រួច​នាំ​ចូល​ទៅ​លួច​តម្លើង ត​ភ្ជាប់​តាម​យានដ្ឋាន​ខុសច្បាប់​មួយ​ចំនួន ប៉ុន្តែ​ករណី​នេះ សមត្ថកិច្ច​គយ​បំបែក​បាន​ហើយ​។ លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​ថ្លែងថា គិត​ពី​ចុងឆ្នាំ​2018 មក​ដល់​ខែ​មីនា​2019​នេះ មាន​រថយន្ត​គេច​ពន្ធ​សរុប​ចំនួន​27​គ្រឿង ហើយ​ដែល​មន្ត្រី​គយ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ការណែនាំ​ផ្ទាល់ និង​កំណត់​ទិសដៅ ទៅលើ​ការបង្ក្រាប អំពើ​រត់គេច​ពន្ធ​គ្រប់​ប្រភេទ​ទំនិញ ពី​លោក​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​ការគាំទ្រ ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ​៕​ ដោយ​ ៖​ ស្រីនាថ​

 

×