Tuesday, November 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ០៣ នាក់ ប្លន់​នៅលើ​ទឹកដី​ប្រទេស​វៀតណាម ត្រូវ​តុលាការ​ឃុំខ្លួន​

​ខេត្ត​ត្បូងឃ្មុំ​ : ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ នៅ​ថ្ងៃទី 21 ខែមីនា​ឆ្នាំ 2019 នេះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ០៣ នាក់ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​មេមត់ សហការ​ជាមួយ​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្លន់​នៅលើ​ទឹកដី​ប្រទេស​វៀតណាម ។​

​ក្រោយពី​ទទួលបាន ព័ត៌មាន​ពី​សមត្ថកិច្ច​វៀតណាម ថា​មាន ជនសង្ស័យ ០៣ នាក់ ជា​ជនជាតិខ្មែរ យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​វៀតណាម នៅក្នុង​ភូមិ​តឹង​គឿង ឃុំ​តឹង​ហា ស្រុក​តឹង ខេត្ត​តៃនិញ ប្រទេស​វៀតណាម រួច​រត់គេចខ្លួន​មក​ចូលក្នុង​ប្រទេស​កម្ពុ​ជាតា​ម​ច្រករបៀង​បេង ស្ថិតក្នុង​ភូមិ​បេង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ ១៧ មីនា ២០១៩ វេលា​ម៉ោង ១៤:២៧ នាទី ។​

នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ រួម​នឹង​កម្លាំង​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក ប៊ុន​ណុន ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​សង្ស័យ​ទាំងបី​នោះ​មាន​លំនៅឋាន​ក្នុងភូមិ​សូ​ទី ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ : ១.​ឈ្មោះ ឈឿន ឆេង ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ​ ។ ២.​ឈ្មោះ ខ្មៅ គា ហៅ​ក្លូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ។ ៣.​ឈ្មោះ គាន ស្លឹប ហៅ​ស្លឹក ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ។​

​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​លើ​ករណីនេះ គឺ​កម្លាំង​យើង​បានធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៣និង៣០ នាទី បានដឹង​ព័ត៌មាន​ថា ជនសង្ស័យ​ទាំងបី​រត់គេច​ទៅ​ស​ង្ងំ​លាក់ខ្លួន នៅផ្ទះ​សាច់ញាតិ​បងប្អូន ស្ថិតនៅ​ភូមិ​អ​ញ្ជា​ញ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

​ករណី​ប្លន់​យក​ម៉ូតូ​ពី​ជន​វៀតណាម នៅលើ​ទឹកដី​ប្រទេស​វៀតណាម​នេះ គឺ​កម្លាំង​យើង​បាន​ពន្លាត​ដែនដី​រវាង​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង ខេត្តក្រចេះ តាម​ការចង្អុល​ដឹកនាំ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បន្តធ្វើ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី នៅ​មូលដ្ឋាន​ស្រុក​ស្នួល ខេត្តក្រចេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី នៅ​ម៉ោង ០៦និង៤០ នាទី រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ប្រគល់​ទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ នៅក្រោម​ការពិនិត្យ​ពីបទ ៖ លួច ប្រព្រឹត្ត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុ​ភូមិ​តឹង​គឿង ឃុំ​តឹង​ហា ស្រុក​តឹង​ចូ​វ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ៕ ដោយ​:​កូ​ឡាប​

×