កណ្តាល ៖ នគរបាលស្រុកស្នួលបានឲ្យដឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីម្នាក់មិនបានសម្រេច បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន ពេលវេលាកើតហេតុៈ កើតហេតុថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង២៥នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល ។
ជនរងគ្រោះ ១នាក់ ឈ្មោះ ម.ឡ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ១នាក់ ឃាត់ខ្លួនថ្ងៃទី២១ មីនា ឆ្នាំ២០១៩ ឈ្មោះ អ៊ន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ផលប៉ះពាល់ នៃការប្រព្រឹត្តអំពើ រំលោភនេះ គឺជនរងគ្រោះត្រូវបានជនសង្ស័យចាប់ទ្រោបពីលើនិងយកដៃខ្ទប់មាត់។
នគរបាលបានបញ្ជាក់ពីរឿងហេតុការណ៍នេះថានៅមុនពេលកើតហេតុ ជនរងគ្រោះត្រឡប់មកពីធ្វើការវេនយប់ហើយបានឡើងដេកនៅលើផ្ទះតែ ម្នាក់ឯង។ លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យបានឡើងទៅលើផ្ទះឃើញជនរងគ្រោះកំពុងដេក លក់នៅក្នុងមុង ក៏ស្រាតខោជើងវែងរបស់ខ្លួនចេញនៅសល់តែខោលីអូ ហើយចូលទៅធ្វើសកម្មភាពចាប់ ជនរងគ្រោះទ្រោបពីលើ និងយកដៃខ្ទប់មាត់កុំឲ្យស្រែក បម្រុងរំលោភសេពសន្ថវៈ តែពេលនោះ ជនរងគ្រោះរើបំរាស់រួចស្រែកឲ្យម្តាយជួយនិងរត់ចុះមកក្រោមផ្ទះ ចំណែកជនសង្ស័យបានស្លៀកខោវិញ ហើយរត់ចុះតាមក្រោយ គេចទៅផ្ទះបាត់ ។ ក្រោយពីផ្អើលឆោឡោរួច ជនរងគ្រោះបានរាយការណ៍ និង ដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច រួចសមត្ថកិច្ចក៏ធ្វើការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើ ការសាកសួរតាមនីតិវិធី ។
តាមចម្លើយសារភារបស់ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈ ជនរងគ្រោះប្រាកដមែន ដោយលួចស្រឡាញ់ រយៈពេលប្រហែល៣ខែមកហើយ តែមិនហ៊ាននិយាយប្រាប់ ឲ្យជនរងគ្រោះដឹង៕ ដោយ:កូឡាប