ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចេញលិខិតសេចក្តីណែនាំមួយច្បាប់លេខ០០៣សណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្តីពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ឲ្យយកចិត្តទុកដាក់ការពារ និងបង្ការសង្គ្រោះអគ្គិភ័យរដូវប្រាំងនេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា “ត្រូវយកចិត្តទុកដាក់ បញ្ជូនមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះមូលហេតុ និងដើមចមនានា ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ និងអប់រំណែនាំ អំពីវិធីសាស្ត្រ នៃការពន្លត់បឋម នៅពេលមានហេតុការណ៍អគ្គីភ័យកើតឡើង ដើម្បីចៀសវាងការរាលដាល បង្កមហន្តរាយធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ ចុះណែនាំដល់បណ្តាគោលដៅទាំងឡាយ ដែលមានគ្រោះថ្នាក់ដោយអគ្គីភ័យ ដូចជា ស្ថានីយប្រេងឥន្ធនៈ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដើម្បីមានការប្រុងប្រយ័ត្ន និងរួមសហការបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យ។ ត្រូវត្រួតពិនិត្យជាប្រចាំ នៅគ្រប់អង្គភាព និងស្ថានីយពន្លត់អគ្គីភ័យទាំងឡាយ នៅតាមរាជធានី ខេត្ត និងនៅតាមក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងវិធានការ ត្រៀមអន្តរាគមន៍ ។ ត្រូវមានកម្លាំងប្រចាំការ 24 លើ 24 ម៉ោង និងត្រៀមរថយន្តពន្លត់អគ្គីភ័យ ឧបករណ៍ សម្ភារៈ ប្រេងឥន្ធនៈ ទឹកស្តុក ព្រមទាំងត្រូវសិក្សាជាងមុន តាមភូមិសាស្ត្រស្មុគស្មាញ តំបន់ដាច់ស្រយាល នូវច្រកសង្គ្រោះ និងប្រភពទឹក បម្រើឱ្យការងារពន្លត់ និងសង្គ្រោះ សំដៅមានភាពម្ចាស់ការ ក្នុងកិច្ចអន្តរាគមន៍សង្គ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព”។ ដោយ៖កូឡាប
វិធានការសំខាន់ៗចំនួន៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានដូចខាងក្រោម ៖