បុរសត្រកូល Ri នេះជាអ្នកថតរូបផ្ទាល់របស់ប្រធាន គីម ជុងអ៊ុន ធ្វើការនៅ Korean Art Film Studio ។
តាម Daily NK ដែលដកស្រង់ប្រភពមួយពីព្យុងយ៉ាងឲ្យដឹងថា ៖ “អ្នកថតរូបផ្ទាល់របស់លោក គីម ជុងអ៊ុន មានត្រកូល Ri អាយុ ៤៧ ឆ្នាំ បានត្រូវបញ្ឈប់ពីការងារ ដោយបណ្តេញចេញពីបក្សពលករកូរ៉េ ។
ត្រកូល Ri ម្នាក់នេះក៏បានអមដំណើរលោក Kim មកថតរូបនាឱកាសជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នៅទីក្រុងហាណូយកន្លងមកដែរ ។
ប៉ុន្តែនៅថ្ងៃទី ១០ មីនា កន្លងមក គ្រាតាមថតរូបលោកគីម ទៅបោះឆ្នោតរដ្ឋសភា លោកត្រូវបានចោទថា ៖ បំពានមានកំណត់នៃការថតរូបគ្រាលើកម៉ាស៊ីនថតនាំឲ្យ Flash បាំងកលោកប្រធាន! ។
ប្រភពដដែលឲ្យដឹងថា ខណៈវេលាដែល Flash នោះ “បាំងក” មេដឹកនាំផ្តាច់ការ តែ ៣ វិនាទីប៉ុណ្នោះ ប៉ុន្តែលោកបានបាត់បង់អស់នូវបុព្វហេតុរបស់ខ្លួន។
តាមដឹងនៅកូរ៉េខាងជើងគេកំណត់មិនឲ្យថតមគ្គុទេសន៍ក្នុងចម្ងាយ… ២ម៉ែត្រ ។
ពិតជាចម្លែកណាស់!
ចន្ទ្រា