Monday, October 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​សិង្ហ​បុរី​ដែល​ម្នាក់​បង្កើត​សាច់រឿង​ចាប់ជំរិត​ខ្លួនឯង ត្រូវ​ប៉ូលីស​ចាប់ខ្លួន ប្រឈម​នឹង​ការជាប់គុក ១០​ឆ្នាំ​

​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន បន្ទាប់ពី​រូបលោក​បាន​បង្កើត​សាច់រឿង​ក្លែងក្លាយ​ថា​គាត់​ត្រូវគេ​ចាប់ជំរិត ដើម្បី​ឲ្យ​សាច់​ជាតិ​ផ្ញើ​ប្រា​ក់លស់​ចូល​កុង​ធនាគារ​របស់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលីស​សិង្ហ​បុរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ប៉ូលីស​បញ្ជាក់ថា ពួកគេ​បានទទួល​ការរាយការណ៍​ថា​មាន​ករណី​ចាប់ជំរិត​ជនជាតិ​សិង្ហ​បុរី​ម្នាក់​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ម៉ោង​ប្រហែល ១០ កន្លះ​យប់​។​

​ប៉ូលីស​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ពត៌មាន​ថា “​បុរស​រូបនោះ​បានផ្តល់​ដំណឹង​ដល់​សាច់ញាតិ​របស់គាត់​ថា គាត់​ត្រូវបាន​គេ​ចាប់ជំរិត​នៅក្នុង​ប្រទេស​វៀតណាម និង​បាន​ប្រាប់​ពួកគេ​ឲ្យ​វេរ​លុយ​ចូលក្នុង​កុង​ធនាគារ​របស់គាត់ ដើម្បី​ឲ្យ​មានការ​ដោះលែង​គាត់​”​។​

​ដោយមាន​ការសហការ​ពី​ប៉ូលីស​វៀតណាម ទើប​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ការពិត​ថា បុរស​នោះ​មិនមាន​នរណា​ចាប់ជំរិត​នោះទេ ហើយ​គាត់​មាន​សុវត្ថិភាព​ធម្មតា​ក្នុងប្រទេស​វៀតណាម​។​

​ប៉ូលីស​និយាយថា “​ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា បុរស​រូបនោះ​ត្រូវគេ​ជឿជាក់ថា បាន​បង្កើត​សាច់រឿង​ខ្លួនឯង ដូច្នេះ​សាច់ញាតិ​គាត់ អាច​នឹង​ផ្ញើ​លុយ​ទៅអោយ​គាត់​”​។​

​ក្រោយ​ដឹងថា​វា​ជាការ​បង្កើត​សាច់រឿង​ខ្លួនឯង បុរស​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ Changi នៅ​ថ្ងៃ​ពុធ​យប់ ហើយ​ការស៊ើបអង្កេត​កំពុង​បន្តធ្វើ​ទៀត​។​

​ប្រសិនជា​រកឃើញថា​មាន​កំហុស​ពីបទ​បោកប្រាស់ គាត់​អាច​ប្រឈម​នឹង​ការជាប់គុក​រយៈពេល ១០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Channelnewsasia

×