Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ភ្ជួរ​ដី​ប៉ះ​គ្រាប់ DK82​ ផ្ទុះ របួស​សុះសាច់ នៅ​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់ ៖ កសិករ​ភ្ជួរ​ដី​ម្នាក់​បាន​របួស​សុះសាច់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​កាកសំណល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​គ្រា​ដែល​ជន​គ្រោះ​កំពុង​ភ្ជួរដីចំការ​ក៏​ប៉ះ​គ្រាប់​ក្នុង​ដី​ផ្ទុះឡើង​កក្រើក​តែម្ដង ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ព្រហស្បតិ៍ ១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក្តិ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​អូរ​តា​ទិន ស្ថិតក្នុង​ភូមិ​សំឡាញ​ក្រោម ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​ប្រភព​នានា​ពី​កន្លង​កើតហេតុ​បាន​ឲ្យ​ដឹងថា ជន​រងរបួស​ឈ្មោះ ប៊ិច ហឹម ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ចំណុច និង​ភូមិ​​-ឃុំ​កើតហេតុ ជនរងគ្រោះ​របួស​សុះសាច់​(​ធ្ងន់​) ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​គ្រា​កំពុង​ភ្ជួរដីចំការ​ដោយ​គោយន្ត​កន្ត្រៃ ប៉ុន្តែ​ជា​អកុសល​ភ្ជួរ​ប៉ះចំ​កាកសំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បណ្ដាល​ឲ្យ​ផ្ទុះឡើង​យ៉ាង​កក្រើក​ដី រងរបួស​បែបនេះ ការផ្ទុះ​គ្រាប់​ក្នុង​ដី​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម ហើយ​បណ្ដាល​ឲ្យ​កសិករ​របួសធ្ងន់​នេះ គេ​មិនទាន់​ដឹងថា ជា​ប្រភេទ​គ្រាប់​អ្វី​នៅឡើយ​នោះទេ ។​

​ប្រភព​ខាងលើ​បន្តថា ក្រោយ​កសិករ​ភ្ជួរដីចំការ​ប៉ះ​គ្រាប់​ផ្ទុះ​របួស​សុះសាច់ ភ្លាមៗ​ក្រុមគ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ពុំទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​នោះទេ ខណៈ​តំបន់​នោះ​ឆ្ងាយ​ដាច់ស្រយាល់ ។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា ភ្ជួរ​ដី​ប៉ះ​គ្រាប់​ DK82 ផ្ទុះ​របួសធ្ងន់​! គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​ឃុំ​ក្រ​ពើពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​២២ ខែមីនា​នេះ​។ ការគិតគូរ​ខាង​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ក្នុងការ​បង្កា​និង​ផ្តល់​សុវត្ថិភាព ជូន​ប្រជាជន​គឺ​ត្រូវតែ​បោសសំអាត​ដី​ដែល​ពត៌មាន​ថា​មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គ្រប់​ប្រភេទ​រួមទាំង​តំប់​កប់​គ្រាប់មីន គ្រាប់បែក​ចង្កោម គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​តំបន់​ឃ្លាំង​គ្រាប់​កប់​ដី គឺ​មិនអាច​លើក​ទឹកចិត្ត​ឱយ​ប្រជាជន​ប្រថុយ ប្រថាន​ជីវិត​ប្រើប្រាស់​ដី​នោះ​ជាដាច់ខាត ដោយ​យក​លេស​ថា រង់ចាំ​ឃើញ​គ្រាប់ ចាំ​ឱ្យ ប្រជាជន​ហៅ​ជំនាញ​ទៅយក​នោះទេ​! ក្រែង​គ្មាន​ឱកាស​ហៅ​! ? ៕ ដោយ​:​កូ​ឡាប​

spot_img
×