Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស ត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន ជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ឈ្មោះ តែម មឿត អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពូក ត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩០​នេះ ដែល​ជាប់ សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង​ម្នាក់ ដែល​រស់នៅ​ភូមិ​ជាមួយគ្នា ឈ្មោះ ពន ប៉ិន ភេទ​ប្រុស អាយុ​០៩​ឆ្នាំ បណ្ដាល​ឲ្យ​ឆេះ​រលាត់ ស្បែក​មួយ​ចំហៀង​ខ្លូន ផ្នែក​ខាងឆ្វេង ហើយ​ជនរងគ្រោះ បាន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កុមារ​ជ័យ​វ​រ្ម៏​នទី​៧ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​គ្រោះថ្នាក់​នៃ គឺ ជនរងគ្រោះ​លួច​លុយ​អស់​ចំនួន ២០.០០០​រៀល ហើយ​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​កន្លែងកើតហេតុ ព្រមទាំង​បាន​កសាង​សំណុំរឿង ធ្វើការ​ស្រាវជ្រាវ និង​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ឃាត់​ជនសង្ស័យ​បាន​ហើយ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕ ដោយ ​:​ បញ្ញា​ស័ក្តិ​

×