ខេត្តស្វាយរៀង : មនុស្សចំនួន៣នាក់ត្រូវបានមន្ត្រីកំលាំងការិយារិយាល័យប្រឆាំងការជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនធ្វើការកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឱ្យដឹងថាៈកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ម៉ោង ១២និង៣០ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួល ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថា នៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខសញ្ញាជួញដូរគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ដកហូតវត្ថុតាង ៖
– ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច
ប្រភពដដែលបានឱ្យដឹងទៀតថាៈ លុះដល់ម៉ោង១៣.១០ នាទី ថ្ងៃដដែលកម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការសហការល្អពីម្ចាស់ជួលឈ្មោះ ព្រាប សីហា ភេទប្រុសអាយុ ៣៧ ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតភូមិលេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់)នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ លុះដល់ម៉ោង ១៣.៥៥ នាទី សមត្ថកិច្ចយើងបន្តស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន ០១ នាក់ទៀត ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង ដែលជួលបន្ទប់លេខ៥ស្នាក់នៅ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារៈវេចខ្ចប់មួយចំនួនទៀត។ ដកហូតសម្ភាររួមមាន ៖
– ម្ស៉ៅក្រាមព៌ណសថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៦ កញ្ចប់ (ធំ៨ កញ្ចប់)
– ទូរស័ព្ទដៃ ០៣ គ្រឿង
– សម្ភារវេចខ្ចប់មួយចំនួន
– សម្ភារប្រើប្រាស់មួយចំនួន បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ដោយ ៖ វ៉ៃកូ