Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ពាក្យ​ច​ចាម​អារាម​ថា ល្បឿន​អ៊ិន​ធើ​ណេ​តរបស់ NASA ឈាន​ដល់​កំរិត 91 Gb/s -download ខ្សែភាពយន្ត​១​រឿង ត្រឹម​១​វិនាទី​មែន​ទេ​?

​អ្នក​ដឹង​ហើយ​ថា GB (gigabyte) និង Gb (gigabit) ជា​ឯ​កត្តា​គិត​តាម​នោះ 1GB=8Gb ហើយ​ប្រសិន​ដូច​ពាក្យ​ច​ចាម​អារាម​នោះ 91 Gb/s របស់ NASA ប្រហាក់ប្រហែល​នឹង 11,375 GB/s ។​

​តាមពិត​ទៅ​ចាប់​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​ម្លេះ​អ៊ិន​ធើ​ណេ​តរបស់ NASA ត្រូវ​ទទួលស្គាល់ថា ឈាន​ដល់​កំរិត 91 GB/s គ្រា​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អន​វត្ត​ការផ្ទេរ​បញ្ជូន​ទិន្នន័យ​រវាង​ស្ថានីយ៍​ដោយឡែកៗ​ពីគ្នា​២ នៅ​មូលដ្ឋាន​ស្រាវជ្រាវ ២​កន្លែង របស់​ពួកគេ (​នៅ Denver និង Maryland) ។​

​ដូច្នេះ​ស្ថានភាព​នៃ​ការ​វាស់​ល្បឿន​ប្រព្រឹត្ត​ទៅ​ស្រដៀង​នឹង​ល្បឿន​រវាង​កុំព្យូទ័រ ២ ក្នុងផ្ទះ មាន Modern បញ្ចេញ​តែ​១​បង្កើត​ជា​បណ្តាញ​តំបន់​មួយៗ (LAN) ។ វា​ខុសពី​បណ្តាញ​អ៊ិន​ធើ​ណេត សកល​ពេញលេញ ។​

​ហេតុ​នេះ​ប្រសិនបើ NASA ភ្ជាប់​កុំព្យូទ័រ​របស់​ពួកគេ​ចូល​បណ្តាញ Internet រួម​ជាមួយ​ពិភពលោក​រួច​នាំ​វាស់​ល្បឿន​អ៊ិន​ធើ​ណេ​តរបស់​ពួកគេ ប្រាកដ​ណាស់​វា​មិន​ដល់​កម្រិត 91 Gb/s នោះទេ ៕​

×