ឆ្នាំជូត ៖ អ្នកមានអារម្មណ៍លំបាកក្នុងការអនុវត្តការងារ ។ ថ្ងៃនេះមិនត្រូវធ្វើកិច្ចការធំ ។ ពេលនេះអ្នកគួរចោទសួរខ្លួនឯងថា តើគោលដៅដែលខ្លួនដាក់ចេញពិតជាសមស្របនិងមានប្រយោជន៍ឬអត់ ។ ព្រោះជួនកាលអ្នកព្យាយាមមិនត្រូវទិសដៅ ។ នេះក៏ជាថ្ងៃអ្នកគួរយកចិត្តទុកដាក់ដល់រឿងមនោសញ្ចេតនា ព្រោះភាពខុសគ្នាក្នុងទស្សនៈរស់នៅរវាងអ្នក និងគូស្នេហ៍អាចបង្កបញ្ហាស្មុគស្មាញ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង ទឹកក្រូច , ខៀវ ។ ឆ្នាំអ្នកយកអាសា មមី , រកា ៕
ឆ្នាំឆ្លូវ ៖ ការងារអំណោយផលល្អ ។ ដូច្នេះចាប់ពីព្រឹកភ្លាមទៅចូរអ្នកដោះស្រាយរាល់កិច្ចការដែលមុននេះខ្លួនមិនអាចធ្វើបាន ។ ដោយគ្រាន់តែប្រមូលផ្តុំបន្តិចអ្នកនឹងឃើញលទ្ធផល ។ ថ្ងៃនេះនឹងនាំមកឲ្យអ្នកនូវសិទ្ធផលជាច្រើនក្នុងការងារ ។ នេះក៏ជាឱកាសអ្នកអាចផ្សាភ្ជាប់ទំនាក់ទំនងថ្មីៗ ជាមួយមនុស្សដែលខ្លួនពេញចិត្តតាំងពីយូរ តែពុំទាន់មានឱកាសបានជិតស្និទ្ធ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង ស្វាយ , ស ។ ឆ្នាំអ្នកយកអាសា វក , ម្សាញ់ ៕
ឆ្នាំខាល ៖ អ្នកពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការងារ ។ អ្នកធ្វើគុនដោយមិនចង់បានតបស្នងពីអ្នកដទៃ ហេតុនេះទទួលបានការគោរពកោតសរសើរយ៉ាងច្រើនពីមនុស្សជុំវិញខ្លួន ។ ថ្ងៃនេះអ្នកមិនគួរធ្វើការសម្រេចចិត្តសំខាន់ៗណាមួយព្រោះងាយត្រូវខុស ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រោង , មមី ៕
ឆ្នាំថោះ ៖ ការងារល្អប្រសើរ អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនគ្មានជួបការលំបាក ឬឧបសគ្គរារាំង ។ ចំណូលក៏ស្ថិរភាព មិនបារម្ភពីការខ្វះខាត ។ មនោសញ្ចេតនាពោរពញដោយភាពសោមនស្សរីករាយ កក់ក្តៅ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌នាំសំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា មមែ , រកា ៕
ឆ្នាំរោង ៖ ថ្ងៃនេះអ្នកមើលឃើញកំហុសរបស់ខ្លួន ។ កុំភ័យខ្លាច សំខាន់គឺអ្នកដកបទពិសោធន៍សម្រាប់លើកក្រោយៗទៀត ។ ចូរចាំថានេះជាឱកាសជួយឲ្យអ្នកឆ្លងផុតពីការឈឺចាប់អស់ ឬកម្ចាត់ចោលក្តីភ័យខ្លាច ។ អាស្រ័យហេតុនេះប្រសិនមានអារម្មណ៍មិនស្រួលគួរចែករំលែកការលំបាកជាមួយមិត្តជិតស្និទ្ធ ឬទៅជួបវេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , កុរ ៕
ឆ្នាំម្សាញ់ ៖ អ្នកកំពុងមានកិច្ចការជាច្រើនត្រូវសម្រេចឲ្យបាន ចូរលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួនឡើងមួយកម្រិត បំបាត់ទម្លាប់អាក្រក់ដែលឥទ្ធិពលដល់ការងារក៏ដូចសុខភាពរបស់អ្នក ។ ថ្ងៃនេះរឿងមនោសញ្ចេតនាមិនល្អ កើតរឿងពិបាកចិត្ត ឬមានទំនាស់ឈ្លោះប្រកែកគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ផ្កាឈូក , ស ។ ឆ្នាំអ្នកយកអាសា រោង , ថោះ ៕
ឆ្នាំមមី ៖ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកធ្លាប់ចាត់ទុកគួរឲ្យទុកចិត្តបំផុតក៏អាចធ្វើឲ្យអ្នកត្រូវអស់សង្ឃឹម ។ កុំមួម៉ៅ ឬទុកព្រួយពេក ចូរបង្កើតភាពរីករាយឲ្យខ្លួនឯង និងបំភ្លេចចោលឲ្យអស់រឿងមិនល្អទាំងឡាយ ដោយប្រមូលផ្តុំធ្វើការងារកុំឲ្យរងឥទ្ធិពលពីរឿងនេះ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង លឿង , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំមមែ ៖ សុខភាពជាបញ្ហាសំខាន់មួយចំពោះអ្នកថ្ងៃនេះ កុំដោយសារចូលចិត្តសប្បាយភ្លេចខ្លួនបរិភោគច្រើន រួចឡើងទម្ងន់ ត្រូវយកចិត្តទុកដាក់ដល់របបអាហាររបស់ខ្លួន ។ ថ្ងៃនេះប្រសិនអ្នកបានមានផែនការសំខាន់ណាមួយនោះ ដោយបានរៀបកម្មវិធីមុន ចូរប្រញាប់ធ្វើចុះមិនខុសបំណងឡើយ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៦ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , កុរ ៕
ឆ្នាំវក ៖ អ្នកមិនបារម្ភពីបញ្ហាលុយកាក់ ។ ថ្ងៃនេះអ្នកទទួលបានចំណូលគួរសម អាចជាប្រាក់កម្រៃ ឬប្រាក់បន្ថែមដែលយូរមកហើយពុំទាន់ទទួលបាន ។ ការងាររលូនល្អ មានអ្នកជួយជ្រោមជ្រែងគ្រប់កន្លែង ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ប្រផេះ , ត្នោត ។ ឆ្នាំអ្នកយកអាសា កុរ , មមែ ៕
ឆ្នាំរកា ៖ ថ្ងៃនេះធ្វើជំនួញជួញដូរបានចំណេញយ៉ាងគាប់ចិត្ត ។ អ្នកធ្វើការងារនឹងសម្រេចបានសមិទ្ធផលជាច្រើន ត្រូវបានថ្នាក់លើពេញចិត្តវាយតម្លៃខ្ពស់ ។ រឿងមនោសញ្ចេតនា ក៏ប្រកបដោយភាពសុខសាន្ត សុភមង្គល ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ទឹកក្រូច , បៃតង ។ ឆ្នាំអ្នកយកអាសា ជូត , រោង ៕
ឆ្នាំចរ ៖ ការងារជួបការលំបាក ឧបសគ្គរារាំង ។ ចូររក្សាឥរិយាបថនឹងនរ និងកុំឲ្យអ្នកផ្សេងដឹងពីអារម្មណ៍ និងគំនិតរបស់អ្នក ព្រោះវាជាមូលដ្ឋានដើម្បីឲ្យគេជាន់ពន្លិចអ្នក ។ ប្រសិនអាចបានចូរអ្នកផ្អាកគ្រប់សកម្មភាពសំខាន់ៗក្នុងថ្ងៃនេះ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ប្រាក់ , ខៀវ ។ ឆ្នាំអ្នកយកអាសា មមី , កុរ ៕
ឆ្នាំកុរ ៖ ការងារល្អបំផុត ។ ទោះធ្វើអ្វីក៏សម្រេចបានជោគជ័យដូចបំណង និងសំឡឹងឃើញអនាគតដ៏រុងរឿង ។ លុយកាក់ក៏ធូរធារ មានបន្ថែមខ្ទង់ចំណូលស្មានមិនដល់ ។ ប៉ុន្តែរឿងមនោសញ្ចេតនាងាយមានទំនាស់ ឈ្លោះប្រកែកគ្នា ដោយសារតែភាពឆេវឆាវរៀងៗខ្លួនក្នុងថ្ងៃនេះ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ០,៤ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ជូត , រោង ៕