កណ្តាល ៖ នគរបាលស្រុកល្វាឯម បានឲ្យដឹងថា មានករណីហិង្សាដោយចតនា កាប់ដាច់ករដៃ ដោយជនដៃដល់លបកាប់ជនរងគ្រោះ មិនដឹងខ្លួន បណ្តាឲ្យដាច់ករដៃខាងឆ្វេងតែម្តង ក្នុងទំនាស់ជិះម៉ូតូ រោទិ៍សំឡេងយ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ។
កើតហេតុនៅថ្ងៃអាទិត្យ៤រោចខែផល្គុនឆ្នាំចសំរិទ្ធស័ ព.ស២៥៦២ត្រូវថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទីយប់ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះចាន់ថេត ភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាម ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះស៊ឹម ចាន់ថេត ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិទួលមាសឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាលមុខរបរ កសិករ រងរបួសដាច់ករដៃឆ្វេងត្រឹមករដៃ កំពង់សំរាកព្យាបាលគ្លីនិច្ច ២៤ម៉ោង អរិយក្សត្រ។ ចំណែកជនសង្ស័យឈ្មោះ កា ឆវន្ត័ ភេទ ប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកម្មករសំណង់ ជនសង្ស័យ រត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ ។
វត្ថុតាងចាប់យក៖ បន្សល់នៅកន្លែងកើតហេតុករដៃឆ្វេង។
នគរបាលបាន ពីសភាពនៃរឿងហេតុថា មុនពេលកើត ហេតុជនជនសង្ស័យ បានផឹកស្រាស្រវឹង ហើយ ជិះម៉ូតូ រោទិ៍ យ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ។ ឈ្មោះស៊ឹម ចាន់ថេត ប្រាប់ទៅជនសង្ស័យឈ្មោះ ការ ឆវន្ត័ ថាឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអាញ់ ។ ឈ្មោះកា ឆវន្ត័ ជនសង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹងជនរងគ្រោះឈ្មោះស៊ឹម ចាន់ ថេត ថាឲ្យ បានជិះម៉ូតូដែលខ្លួនជិះស្រាប់ យកកាំបិត ហើយលបចូលកាប់ឈ្មោះ ស៊ឹម ចាន់ថេត ដែលឈរនៅគល់ ស្វាយមុខផ្ទះ មិនដឹងខ្លួន បណ្តាឲ្យដាច់ករដៃខាងឆ្វេងតែម្តង។ ករណីខាងលើនេះ កម្លាំង ប៉ុស្តិ កំពុងបន្ត ស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ៕ ដោយ ៖ កូឡាប