Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០១​ នាក់ ពីបទរំលោភ​លើ​ទំនុកចិត្ត

បន្ទាយមានជ័យ​ ៖ ​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥ និង ១០​នាទី នៅ​ចំណុច​ម្តុំ​ខារ៉ាអូខេ​ឌី​ហ្គោល ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រំលោភ​លើ​ទំនុកចិត្ត និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ សុខ ប៊ុន​ទី ភេទ ប្រុស អាយុ ១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក លោក​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ៖ ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ិន ដារ៉ាវុធ ភេទ ប្រុស អាយុ ៤០​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​កើតហេតុ​ខាងលើ បាន​បំភ្លឺ​ឲ្យ​ដឹងថា ៖ កាលពី​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ បាន​ជួល​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​លឿង ស៊េរី​ឆ្នាំ​២០១៤ ពី​ខ្លួន ក្នុងតម្លៃ ០១​ថ្ងៃ ២០០​បាត បន្ទាប់ពី​ជួល​ម៉ូតូ​ហើយ​ជនសង្ស័យ​បាន​បាត់​ដំណឹង​សូន្យឈឹង​ទាក់ទង​មិនបាន បើ​គិតពី​ថ្ងៃ​ជួល មកទល់​ពេលដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន គឺមាន​រយៈពេល ៦០​ថ្ងៃ​មកហើយ ។​

ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ជួល​ម៉ូតូ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ដើរលេង​ជ្រុលខ្លួន ហើយ​មិនបាន​ទាក់ទង​ប្រាប់​ទៅ​ម្ចាស់​ម៉ូតូ ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​បន្ថែមទៀត​ថា ៖ ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោងតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ រំលោភ​លើ​ទំនុកចិត្ត បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ​ ៖ ​កូ​ឡាប​

×