ព្រះរាជអាជ្ញា ខេត្តកំពង់ចាមនៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2016 នេះបាន ចេញដីកាបញ្ជាអោយ សាន្ត សុខុម ដែលជាប៉េអឹមពាក់ស័ក្តិ4 ចូលខ្លួនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ ។
អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2019 នេះ បានចេញដីកាបង្គាប់ឲ្យប៉េអឹមឈ្មោះសាន្ត សុខុមចូលខ្លួនមកបំភ្លឺនៅសាលាដំបូងខេត្តកំពងចាម ជាកំហិត ។ លោកហាក់ ហ៊ាន់ តំណាងអយ្យការអមសាលាដំបូងខត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យ ចូលខ្លួនដោយយោងតាមមាត្រា 94 និងមាត្រា 114 នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លោកតំណាងអយ្យការបានឃើញសំណុំរឿងព្រហ្មទណ្ឌ លេខ 165 ចុះថ្ងៃទី 24 ខែមីនាឆ្នាំ 2019 របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ បើតាមលោកហាក់ ហ៊ាន់ យល់ឃើញថា កាលពីថ្ងៃទី 18 ខែមីនាឆ្នាំ 2019 វេលាម៉ោង 23 និង 45 នាទី ខណៈពេលដែលឈ្មោះវ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុសអាយុ 25 ឆ្នាំនិងឈ្មោះយ៉េ ចិន្តា ភេទប្រុសអាយុ 28ឆ្នាំ កំពុងលេងហ្គេមតាមអនឡាញនៅផ្ទះណេត យីហោ 507 ស្ថិតនៅក្នុងភូមិទី 1 សង្កាត់វាលវង់ ក្រុងកំពង់ចាមខេត្តកំពង់ចាម ស្រាប់តែមានឈ្មោះ សាន្ត្ សុខុម ភេទប្រុសអាយុប្រហែល 30ឆ្នាំបានជិះរថយន្តម៉ាកឡង់គ្រីស័រពណ៌សស្លាកលេខខេមរភូមិន្ទពីរនាក់អ្នកបើកបរបានមកចាប់ទាញឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ចូលក្នុងរថយន្តនិងបានដកកាំភ្លើងខ្លីម៉ាក ឡុកបញ្ចូលគ្រាប់ ភ្ជង់ឈ្មោះវ៉ាន់ចាន់អទិច្ចបញ្ញា និងឈ្មោះយ៉េ ចិន្តា តែពួកគេទាំង 2 នាក់ បានរត់ចុះពីលើរថយន្តហើយឈ្មោះសាន្ត សុខុម បានតាមទៅវាយជនរងគ្រោះជាច្រើនដៃក្នុងណេត និងភ្ជង់គំរាមម្តងទៀត។
បើតាមលោកតំណាងអយ្យការអមសាលាដំបូងខេត្តកំពងចាម បានបញ្ជាឲ្យឈ្មោះ សាន្ត សុខុម ភេទ ប្រុសអាយុ 30ឆ្នាំ ជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិ 6 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចូលរួមបង្ហាញខ្លួននៅអមយ្យការសាលាដំបូងខេត្តកំពង់ចាមឲ្យបានមុនថ្ងៃទី 26 ខែមេសាឆ្នាំ 2019 នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ។ លោកតំណាងអយ្យការក៏បានបង្គាប់មកលោកស្នងការខត្តកំពង់ចាមត្រូវអនុវត្តដីកានេះឲ្យបានសម្រេច ៕ ដោយ៖កូឡាប