ព្រះសង្ឃត្រូវបានចាត់ទុកជា អ្នកបួសរៀនសូតចេះដឹងខ្ពង់ខ្ពស់ខាងផ្លូវព្រះធម៌ ក្នុងនោះព្រះសង្ឃត្រូវមានទឹកចិត្តបរិសុទ្ធ មិនពាក់ព័ន្ធនឹងអំពើល្បែង ស្រី ស្រា ឬ ប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ ពុំនោះត្រូវចាត់ទុកថាជាសង្ឃបរាជិក ។
ករណីរឿងសង្ឃប្រព្រឹត្តផ្ទុយទៅនឹងវិន័យព្រះពុទ្ធសាសនា តែងកើតមានឡើងជារឿយៗ ដែលធ្វើឲ្យមហាជនជាពុទ្ធបរិស័ទសឹងតែអស់ជំនឿ ក្នុងការគោរពប្រតិបត្តិ ។ ជាក់ស្តែង ថ្មីៗនេះ ទង្វើរបស់សង្ឃវ័យក្មេងមួយអង្គ បានធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ដែលបានឆ្លៀតឱកាសលួចយកទូរស័ព្ទម្ចាស់ផ្ទះលក់ដូរគ្រឿងសំណង់ដាក់ក្នុងស្បង់ជីវរយ៉ាងលឿន ។
ទោះយ៉ាងណា វីដេអូនេះ ត្រូវបានចែករំលែកចេញពីដោយគណនីហ្វេសប៊ុកមួយឈ្មោះ «Cuong Nguyen» នៅក្នុងប្រទេសវៀតណាម ៕ រក្សា