តាមនោះគឺប៉េស្តជ្រូកអាហ្វ្រិកខុសប្លែកពីផ្តាសាយជ្រូក ព្រោះវាពុំជះឥទ្ធិពលផ្ទាល់ណាមួយចំពោះសុខភាពមនុស្ស ។ ជ្រូកកើតជំងឺនេះ អាចត្រូវបៀតបៀនបន្ថែម ដោយជំងឺដទៃទៀតជាអាទិ៍ ៖ ត្រចៀកខៀវ ផ្តាសាយ គ្រុនពោះវៀន…។ល។ ជំងឺនេះទើបចម្លងមកមនុស្ស បណ្តាលឲ្យរាករូសប៉ះពាល់ប្រព័ន្ធរំលាយអាហារចំពោះអ្នកដែលបរិភោគឈាមជ្រូក ឬសាច់ដែលចម្អិនមិនឆ្អិន ។
នាយកដ្ឋានបង្ការរោគរាតត្បាតក្រសួងសុខាភិបាលប្រទេសនេះ បានណែនាំរបៀបសម្គាល់សាច់ជ្រូកមានជំងឺប៉េស្តអាហ្វ្រិកសម្រាប់អ្នកទិញថា ៖
-ជ្រូកដែលមានជំងឺនេះធ្វើឲ្យវាមានកន្ទួលក្រហមៗនៅក្នុងស្បែក លើគែមត្រចៀក ស្រដៀងនឹងស្នាមមូសខាំ ។
-ជើងទាំង ៤ ពោះ ទ្រូង មានស្នាមជាំស្វាយ ។
– គ្រឿងក្នុងរបស់វាគឺសុទ្ធតែមានលក្ខណៈ “បែកឈាម” ក្រលៀន ក្រពះ ថ្លើម… ហើយសួតផាលប៉ោងធំ ។
ចុងក្រោយក្រសួងនេះនៅបានទូន្មានពលរដ្ឋគេកុំឲ្យធ្វើពហិការមិនបរិភោគសាច់ជ្រូក ព្រោះថាមូលហេតុនាំឲ្យកើតជំងឺនេះគឺ Virus វាខុសពីកត្តា “មេរោគ” ។ គេអះអាងថា វាពុំឆ្លងមកមនុស្សទេ ទោះបីជាពុំចម្អិនឆ្អិនក្តី ។
យ៉ាងណាក៏គេទូន្មានឲ្យពលរដ្ឋគប្បីចម្អិនឲ្យឆ្អិន ដើម្បីការពារជំងឺដទៃទៀត ដែលបណ្តាលមកពីមេរោគឆ្លងមកមនុស្សបាន ៕ លីសា