Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រែប្រួល​ធាតុអាកាស បាន​ទម្លាយ​ចេញ​ទិដ្ឋភាព​គួរឲ្យ​សោកសង្រេង ៖ សាកសព​ប្រមាណ ៣០០ បង្ហាញ​វត្តមាន​រាយប៉ាយ​លើ​កំពូលភ្នំ​អេ​វើ​រ៉េស​!

spot_img

​​ទឹកកក​លើ​កំពូលភ្នំ Everest កំពុង​រលាយ​…​ទិដ្ឋភាព​គួរឲ្យខ្លាច​បានបង្ហាញ​សន្សឹមៗ​ហើយ នោះ​គឺ​សាកសព​មនុស្ស​…​រាប់រយ​នាក់ ។​

សាកសព​មនុស្ស​លើ​កំពូលភ្នំ Everest

Everest នៅតែ​ជា​កំពូលភ្នំ​ខ្ពស់បំផុត​ពិភពលោក ។ អ្នក​បាន​ឈរ​នៅ​លើ​នោះ​ពុំ​ខុស​អ្វី​នឹង​ឈរ​លើ​ដំបូលផ្ទះ នៃ​ពិភពលោក​ឡើយ ។ ដូច្នេះ​ឯង​ទើប​វា​ទាក់ទាញ​មនុស្សម្នា​នាំគ្នា​ឡើង​ទៅ​កាន់​ទីនោះ ។​

​ប៉ុន្តែ​ការឡើង​ភ្នំ​ខ្ពស់​បែបនេះ​មាន​ហានិភ័យ​ច្រើន​ណាស់​ជា​អាទិ៍ ៖ ពេល​ឡើង​កាន់តែ​ខ្ពស់​បរិយាកាស​កាន់តែ​រាវ សីតុណ្ហភាព​កាន់តែ​ត្រជាក់ ជា​ហេតុ​ធ្វើឲ្យ​សរីរាង្គ​ធ្លាក់​ក្នុង​សភាព​ថយកម្តៅ ស្មារតី​ច្របូកច្របល់​…​នោះ​ពុំ​និយាយ​ដល់​កត្តា​គ្រោះថ្នាក់​ជា​យថាហេតុ​ដូចជា​ព្យុះ​ព្រិល រអិល​…​ផង ។ ហេតុនេះ​មនុស្ស​ជាច្រើន​ពុំ​បាន​វិល​មក​វិញ​ទេ ។​

​ចាប់ពី​ឆ្នាំ ១៩២២ មក មាន​មនុស្ស​ប្រមាណ ៣០០​នាក់ បាន​ស្លាប់​នៅ​អំឡុង​ពេល​ឡើង​ភ្នំ ហើយ​បច្ចុប្បន្ន​នៅ​បន្សល់​ទុក​សាកសព​ប្រមាណ ២០០ លើ​កំពូលភ្នំ ។ ពេល​នេះ​ទឹកកក​រលាយ​… ធ្វើ​ឲ្យ​សាកសព​ទាំងនោះ​ហាក់ដូចជា​…​ផុស​ឡើង ។​

​ទើបតែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ទេ ដែល​សាកសព​អ្នក​ស្លាប់​លើ​ភ្នំ​ត្រូវបាន​នាំយក​មក​វិញ រីឯ​មុននេះ​គឺ​ស្ថិតនៅលើ​ភ្នំ​ទាំងអស់ ។​

​ការបញ្ជូន​សាកសព​១​ចុះមក​ក្រោម​ត្រូវ​ចំណាយ​អស់​ប្រហែល ៧០.០០០​ដុល្លារ ហើយ​ពេល​ខ្លះ​គ្រួសារ​របស់​ជន​អភ័ព្វ​ទាំងនោះ​ប្រាប់​ថា​ជនរងគ្រោះ​ចង់​ឲ្យ​ទុក​គេ​នៅ​ទីនោះ (!) ។​

​ប៉ុន្តែ​នៅពេល​សាកសព “​ផុស​ឡើង​” កាន់តែ​ច្រើន​នោះ​រដ្ឋ​ការនេ​ប៉ាល់គ្មាន​ជម្រើស​ណា​ក្រៅពី​នាំយក​មក​ក្រោម​ទេ ។​

​គួរបញ្ជាក់​ថា កំពូលភ្នំ Everest ស្ថិត​ក្នុង​ជ្រលង​ភ្នំ Himalaya ហើយ​មាន​កម្ពស់ ៨៨៤៨ ម៉ែត្រ ប្រៀប​នឹង​ផ្ទៃសមុទ្រ ។ អ្នក​ឡើង​ដល់​កំពូល​ភ្នំ​នេះ​ដំបូង​គឺ Edmund Hillary និង Tenzing Norgay Sherpa កាលពី​ឆ្នាំ ១៩៥៣ ។​

​តាំងពី​នោះ​មក​មាន​មនុស្ស​ជិត ៥០០០​នាក់ បាន​ទៅ​ដល់​កំពូលភ្នំ​នោះដែរ ៕ ចន្ទ្រា​

spot_img
×