Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ និង​កម្ពុជា បុក​គ្នា​នៅ​ខេត្ត​កំពង់ធំ​

​កំពង់ធំ ៖ រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា យ៉ាង​ពេញទំហឹង នៅលេ​ី​កំណាត់​ផ្លូវជាតិលេខ ០៦ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក ឃ៉ំ​ត្រពាំងឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ វេលា ម៉ោង ១០.១៥​នាទី ព្រឹក ថ្ងៃទី ២៥ មីនា ២០១៩ ចំនុច​ផ្លូវបំបែក ព្រះវិហារ សៀមរាប ។​

​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់ថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្តក្រុង​អែប​ចត​យក​អ្នកដំណើរ បន្ទាប់​មក​ឡាន​ដឹក​ស្រា​បៀរ​អង្គរ ស្លាក​លេខ តាកែវ​3A.2009 បាន​បើក​វ៉ា ឡាន​ក្រុង ក៏​ស្រាប់តែ​វ៉ាក់​អើ​ជាមួយ​និង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើកបរ​បញ្ច្រាស់ទឹស​គ្នា​ដឹក​ស្រាបៀ​រ​កម្ពុជា ម៉ាក​HINO ស្លាក​លេខ​(​ភ្នំពេញ​3D2158 ) ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​រងរបួស​បាក់​ជើង​ឆ្វេង​និង​កៀប​ជាប់​ជាមួយ​រថយន្ត ។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ភ្លាម​ផងដែរ ចំណែក​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត​បាន​រត់គេចខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​បាន​ធ្វើការ​វាស់វែង​សម្រួលក៉ំ​ឲ្យមាន​ការកកស្ទះ និង យក​រថយន្ត​ទៅ​រក្សា​ទុក្ខ​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ​រងចាំ​ភាគី​សង​ខាងធ្វេី​ការដោះស្រាយ​តាម​ច្បាប់​ ៕ ដោយ​:​បញ្ញា​ស័ក្តិ​

×