Charl Viljoen អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Kalahari បានខឹងក្រៀវក្រោធ ហើយស្ទុះចេញពីក្លិបហោះហើរ Matsieng នៅទីក្រុង Mochudi ប្រទេស Botswana -កន្លែងដែលភរិយារបស់លោកកំពុងចូលរួមពិធីអបអរទារកទើបកើត ។ បុរសនោះបានទៅលួចយន្តហោះ១គ្រឿង ។
តាមគេហទំព័រ The Citizen Viljoen បានធ្វើការហោះហើរឆ្វែលចុះឡើង ដ៏គ្រោះថ្នាក់ រួចទូរស័ព្ទប្រាប់មនុស្សមន្នាក់កំពុងនៅក្នុងពិធីនោះឲ្យពួកគេនាំគ្នារកន្លែងសុវត្ថិភាព ។
បន្ទាប់មកយន្តហោះក៏បើកបន្ទាប ហើយបំបុកចំកន្លែងរៀបចំពិធីបុណ្យខាងលើតែម្តង ។ យន្តហោះបានឆេះ Viljeon បានស្លាប់ តែភរិយា និងភ្ញៀវដទៃទៀត ពុំមានបញ្ហាអ្វីទាំងអស់ព្រោះបាន…ចាកចេញមុននោះអស់ហើយ! ។
សាក្សីថាមុននោះ Vijeon បានឈ្លោះប្រកែកនឹងប្រពន្ធ ហើយបានវាយប្រពន្ធនៅកណ្តាលហ្វូងមនុស្សរកគេឃាត់ពុំទាន់ ។
ឥឡូវកំហឹងត្រូវបានដោះស្រាយ ព្រោះលោកចាកចេញពីពិភពមនុស្សបាត់ទៅហើយ ៕
ចន្ទ្រា