Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​រ៉ែ​ង​រ៉ូ​វ័រ បុក​ម៉ូតូ ស្លាប់ និស្សិត​ម្នាក់ , ចាំ​មើល​សមត្ថកិច្ច​ចាប់​រថយន្ត​បង្ក​បានទេ បើ​ថត​ជាប់​កាមេរ៉ា​សុវត្ថិភាព​

​រាជធានី​ភ្នំពេញ​ ៖ ​និស្សិត​សកល​វិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​ម្នាក់​ជិត បញ្ចប់​ថ្នាក់បរិញ្ញាបត្រ​ត្រូវបាន​រថយន្តបុក​ផ្តាច់ជីវិត ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​ខែ​មីនា​ ឆ្នាំ​២០១៩​ ស្ថិតនៅ​ផ្លូវ ​៣១៧ ​កែង​និង​ផ្លូវ​៥២៨​សង្កាត់​បឹងកក់​ទី​១​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។​

​យុវតី​រងគ្រោះ​មាន​ឈ្មោះ​ឌុ​ម​រី​ដា​អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​សង្កា​ត​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​។​នៅ មុនពេល​កើតហេតុ​យុវតី​ដែល​រងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៍​ទឹកប៊ិច​ពាក់​ស្លាក​លេខ​កណ្តាល​1J-5254 ​ធ្វើដំណើរ​ពី​ទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ផ្លូវបំបែក​ជា​បួន ក៏​មាន​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រពណ៌​ខ្មៅ​ពាក់​2-AF-7777 ​បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿនៅ បាន​បោះពួយ​បុក​ចំ​យុវតី ពេញទំហឹង​ខ្ទាត​បោក​ទៅ​នឹង​របង​ថ្ម​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ ​ហើយ​រថយន្ត​បាន​ព្យាយាម បើក​រត់គេច​ចេញ​បាត់​ពី​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៏​ខណ្ឌទួលគោ​ក​សហការណ៏​ជាមួយ​ចរា​ច​រណ៏​ក្រុង​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​ស្រាវ ជ្រាវ​រក​រថយន្ត​បង្ក ដែល​ថត​ជាប់​តាមរយ​:​កាមេរ៉ា​សុវត្ថិភាព​។​

​ចំណែក​លើ​បណ្តាញ​សង្គម បាន​បញ្ចេញមតិ​ថ្កោលទោស ចំពោះ​រថយន្ត​បង្ក ថា នេះ​ជា​រថយន្ត របស់​អ្នកបើកបរ​ដ៏​សែន​ឈ្លើយ អ្នកបើកបរ​ដែល​ប្រមាថ​ជីវិត​អ្នកដទៃ អ្នកបើកបរ​ដែល​ជា​ឃាតករ សំលាប់​ជីវិត​បញ្ញវ័ន្ត​មួយ​រូប​របស់​ជាតិ ឆក់យក​ជីវិត​កូនស្រី បងប្អូន​ស្រី មិត្តភក្តិ​ជា​ទី​ស្រឡាញ់​របស់​គេ​យ៉ាង​ព្រៃផ្សៃ​បំផុត រដ្ឋាភិបាល និង​មន្ត្រី​ដែល​ពាក់ព័ន្ធ មិន​អាច​បណ្តោយអោយ​អ្នកបើកបរ​រូបនេះ​រួចខ្លួន ឬ​ត្រឹម​សង​ជា​សំណង​ឡើយ​។ ទោះ​ខ្ញុំ​មិនមែន​សាច់ញាតិ​ជនរងគ្រោះ តែ​ខ្ញុំ​ពិតជា​រន្ធត់ និង​ខ្លោចចិត្ត​អានិត​បងស្រី​រងគ្រោះ​ជាព​ន់​ពេក ពេល​បាន​មើល​វីដេអូ​នោះ​ហើយ ៕​ ដោយ ៖ បញ្ញាស័ក្តិ

 

×