ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថាអំពើហិង្សាប្តី វាយប្រពន្ឋនិងព្រនុងយ៉ាងចាស់ដៃ ដោយសារទំនាស់ពេលផឹកស្រាស្រវឹង បណ្ដាលអោយប្រពន្ឋរងរបួសធ្ងន់បែកមុខបែកមាត់ហើយប្ដីដូចខ្ញុំដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមជាមួយវត្ថុតាង ផងដែរ ។
នគរបាលខេត្តក្រចេះបានឲ្យដឹងថា បង្កឡើងដោយជនដៃដល់ជាប្តីឈ្មោះ បាន តុលា អាយុ៣៥ឆ្នាំ សព្វថ្ងៃជាកម្មករកៅស៊ូក្រុមហ៊ុន រស់នៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ។ ជននេះត្រូវបាននគរបាលស្រុកស្នួលចាប់ឃាត់ខ្លួនបានភ្លាមៗ នៅថ្ងៃទី២៦ មីនា បន្ទាប់ពីបានបង្កហេតុវាយលើស្ត្រីជាប្រពន្ឋ ដោយប្រើព្រនុងវាយសំពងយ៉ាងចាស់ដៃ ខណ:ដែលរូបគេស្រវឹងស្រាជោកខ្លួននិងបានមករករឿងប្រពន្ឋក៏កើតជាទំនាស់ពាក្យសម្តីឈានដល់ការប្រើហឹង្សា។ ស្ត្រីរងគ្រោះជាប្រពន្ឋឈ្មោះ ណាត ស្តើង អាយុ៣១ឆ្នាំ បានរងរបួសយ៉ាងដំណំលើផ្ទៃមុខដងខ្លួន៕ ដោយ ៖ បញ្ញាស័ក្តិ