(ភ្នំពេញ)៖ រថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបុកស្លាប់និស្សិតស្រីម្នាក់ស្លាប់ ត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ ការប្រទះ ឃើញរថយន្តនេះ ត្រូវបានមហាជនដាក់ការសង្ស័យថាម្ចាស់រថយន្តនេះយកប្លុងចោល ដើម្បីឱ្យសមត្ថកិច្ចអូស យកទៅរក្សាទុក ការិយាល័យចរាចរណ៍ជើងគោក ចំណែកម្ចាស់រថយន្ត មិនបានចូលខ្លួនដោះស្រាយនោះទេរហូតដល់ព្រឹកនេះ។
រថយន្ត range rover ស៊េរីទំនើបនេះដែលមានម្ចាស់ដើមឈ្នះសេងពិទូរ្យ ហើយលោកសេង ពិទូរ្យ បានលក់រថយន្តនោះឲ្យទៅអ្នកផ្សេងមួយទៀត ។ ហើយម្ចាស់ឃ្លាំងរថយន្ត នោះបានលក់រថយន្តឲ្យទៅឈ្មោះយិន ង្គិច ។ ឈ្មោះយិន ង្គិច កំពុងប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះ។
បើតាមបណ្ដាញសង្គម facebook បានលើកឡើងថា លោក យិន ង្គិច មានលេខទូរសព្ទ័ 012911111 ជាម្ចាស់សណ្ឌាគារអុីមប្រេសអង្គរ Empress Angkor Hotel សៀមរាប និង ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បើយោងតាមលិខិតទិញលក់ ប៉ុន្តែពេលបន្ទាប់ពីទិញជិះមួយរយះមកគាត់ក៏អាចលក់ឲ្យអ្នកដ៏ទៃផ្សេងទៀតដែរ ) សមត្ថកិច្ចគួរតែរកចាប់ខ្លួនអោយបានឆាប់បន្តិចព្រោះមានភស្តុតាងគ្រប់គ្រាន់ហើយ។
ម្ចាស់ឡាន Range Rover ពណ៌ខ្មៅ ស្លាកលេខ 2AF-7777 គឺឈ្មោះ យិន ង្គិច ចង់ទទួលខុសត្រូវជំនួសកូនស្រីឈ្មោះ យិន ម៉ាណា ដែលត្រូវបានគេសង្ស័យថាបើកបុកនិស្សិតស្រីឆ្នាំទី៤ស្លាប់ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩៕ ដោយ:បញ្ញាស័ក្តិ