ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ចំពោះការការបាត់បង់និស្សិត ឌុំ រីដា នៅក្នុងបរិបទគ្រោះថ្នាក់ចរាចរ ដ៏តក់ស្លុតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់ ពិតប្រាកដណាស់នេះ ជាសារមួយដ៏ត្រឹមត្រូវ និងជាសំណូមពរដល់ភាគីពាក់ព័ន្ធ រាស្ត្រ និងរដ្ឋ “រួមគ្នាប្រឆាំងនឹងអ្នកបើកបរ ដែលមានឥរិយាបទឃោរឃៅ គ្មានគុណធម៌ សីលធម៌ ធ្វេសប្រហែស និងបង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន” គឺមិនត្រឹមតែរកយុត្តិធម៌ ដល់ជនរងគ្រោះនោះទេ គឺវិធានការម៉ឺងម៉ាត់ជាមួយ នឹងការទប់ស្កាត់ការពារសាធារណជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលយកបានផងដែរ។
ជាមួយគ្នានោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការសោកស្តាយបំផុត និងសូមចូលរួមរំលែកនូវមរណទុក្ខក៏ក្រៀមក្រំដល់គ្រួសារសព និងសូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភព៕ ដោយ៖កូឡាប