ស្រុកមុខកំពូល ៖ ករណីអំពើលួច មានស្ថានទម្ងន់ទោស ដែលកើតហេតុថ្ងៃទី២៦ មីនា ២០១៩ វេលាម៉ោង៩និង៣០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនរងគ្រោះ ឈ្មោះកៃ គឹមឡាង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រងរបួស នៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះម៉ិច ទីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ឃាត់ខ្លួន មានទីលនៅ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សម្ភារ បាត់បង់មាន៖ ប្រាក់ ៤.០០០ដុល្លារ ខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងប្រាក់រៀល ១លានរៀល។ វត្ថុតាងចាប់យក៖ប្រាក់រៀល៣៦៧.៣០០រៀល ខ្សែក ដាច់ ចំនួន១ខ្សែដែលមានបណ្តោងរូបបេះដូងចំនួន១ចិញ្ចៀនដាំត្បូងចំនួន១វង់ ខោក្រណាត់ពណ៌លឿងមានប្រឡាក់ឈាម ១ អាវក្រឡាការ៉ូ សលាយខ្មៅ១ ក្រម៉ាពណ៌ត្រួយចេកលាយក្រហម១ កាតសម្រាប់បញ្ចូលលុយរបស់ក្រុមសែលកាត ២៣ដុល្លារ Smart ៤០ដុល្លារ Metfone ៦ដុល្លារ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី២៦ មីនា ២០១៩ វេលាម៉ោង៨និង៣០នាទី ជនសង្ស័យ បានដើរចេញពីផ្ទះមកទិញជីស្លឹកខ្ទឹម នៅផ្ទះយាយធំ ក្រោយពីទិញរួច ជនសង្ស័យបានដើរចូលមកក្នុងផ្ទះយាឡាង (ជនរងគ្រោះ) សួរនាំពីរឿងក្រដាស់ជំពាក់លុយថា (ក្រដាស់ជំពាក់មុនខ្ញុំសងប្រាក់រួច ម៉េចមិនឲ្យខ្ញុំ) ជនរងគ្រោះឆ្លើយថា (អញអត់ឲ្យទេ ម៉េចខ្លាចអាញ់ទារលុយទៀតមែន) ជនសង្ស័យឆ្លើយថា៖(អ៊ំឯងច្រើនតែវង្វេង) ប៉ុន្តែជនរងគ្រោះនៅតែមិនឲ្យក្រដាសខ្ចីប្រាក់មកជនសង្ស័យទេ ហើយជនសង្ស័យក៏មានការអន់ចិត្តដើរមកផ្ទះយកជី ខ្ទឹមទុក។ លុះដល់វេលាម៉ោង៩និង៣០នាទី ជនសង្ស័យ បានដើរទៅវិញតែម្នាក់ឯងចូលផ្ទះជនរងគ្រោះ និងជួបជនរងគ្រោះ ទារក្រដាសជំពាក់លុយមុន ដែលបានសងរួចមក ហើយខ្លាចក្រែង ជនរងគ្រោះទារទៀត ប៉ុន្តែជនរងគ្រោះមិនឲ្យ បែរជាទារប្រាក់ទើបខ្ចីថ្មីទៅវិញ ពេលនោះក៏មានជជែកគ្នា ហើយជនរងគ្រោះក៏ដើរចូលមកក្នុងបន្ទប់ ចំណែកជនសង្ស័យក៏ដើរមកតាមក្រោយ ដោយខឹងជនរងគ្រោះ និយាយទារលុយដដែលៗ ទប់ចិត្តមិនបានស្ទុះច្រានជនរងគ្រោះផ្ទប់ជញ្ចាំងថ្ម បណ្តាលឲ្យដួលទៅលើ
ឥដ្ឋ ហើយជនរងគ្រោះស្រែកថា (ង៉ែងធ្វើអីចឹង) ភ្លាមនោះជនសង្ស័យ បានចាប់សក់ក្បាលបោកទៅលើថ្ម ចំនួនពីរដងថែមទៀត បណ្តាលឲ្យ ជនរងគ្រោះសន្លប់ ជនសង្ស័យយកក្រម៉ាពណ៌ ប៉ៃតងខៀវ មកចងរឹតកជនរងគ្រោះបន្ថែមទៀត ដោយនឹកស្មានថាជនរងគ្រោះស្លាប់ ជនសង្ស័យ បានដកយកកាបូបលុយស្ពាយពណ៌ខ្មៅពីជនរងគ្រោះ ហើយលូកយកលុយ ពីក្នុងកាបូបនោះដាក់ក្នុងថង់ខ្មៅ ហើយបោះកាបូបស្ពាយនោះចោល មូលហេតុដោយឆ្កែ ព្រុសពេក បន្ទាប់មកជនសង្ស័យក៏ដើរ សរសៀតាមមុខផ្ទះ។
ក្រោយពីកើតហេតុរួច ប្តីជនរងគ្រោះបានមក ផ្ទះកើតហេតុ ឃើញប្រពន្ធ ដេកសន្លប់នៅលើថ្ម ក្នុងបន្ទប់ ដោយមានក្រម៉ាចងរឹតកថែមទៀត ប្តីជនរងគ្រោះក៏ស្រាយក្រម៉ា ចេញជនរងគ្រោះក៏ដឹងខ្លួនវិញ ដោយនិយាយប្រាប់ថា ទីណាអ្នកវាយ ឮដូច្នេះក៏ទូរស័ព្ទប្តឹងមកសមត្តកិច្ចប៉ុស្តិ៍ រួចមកប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ិច ទីណា មកធ្វើការសាកសួរនៅប៉ុស្តិ៍ ។ ជនសង្ស័យ ឆ្លើយសារភាពថាៈ ខ្លួនពិតជាបានវាយជនរងគ្រោះប្លន់យកប្រាក់ពិតប្រាកដមែន ។ ករណីនេះ ជំនាញនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕ ដោយ ៖ កូឡាប