ភ្នំពេញ ៖ បន្ទាប់ពីមានការចាប់អារម្ភណ៍ជាច្រើននិងទន្ទឹងរង់ចាំរាប់ឆ្នាំកន្លងមក សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសកាលពីពេលថ្មីនេះថា ចាប់ពីឆ្នាំ២០១៩ នេះតទៅអ្នកដែលចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិកាច្រើនទៀតទេ គឺអាចមកបន្តការសិក្សានៅកម្ពុជាបានតែម្តង។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលទើបចេញផ្សាយមុននេះបន្តិចបានឱ្យដឹងថា សាកលវិទ្យាល័យ AUPP នឹងបើកថ្នាក់អនុបណ្ឌិតលើជំនាញមួយចំនួនរួមមាន៖ អនុបណ្ឌិតធុរកិច្ច អនុបណ្ឌិតហិរញ្ញវត្ថុ អនុបណ្ឌិតជំនាញម៉ាឃីតធីង អនុបណ្ឌិតគោលនយោបាយសាធារណៈ និងអនុបណ្ឌិតផ្នែកច្បាប់ ។
លោកសាស្ត្រាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកកម្មវិធីសិក្សានិងកិច្ចការនិស្សិត បានមានប្រសាសន៍ថា “សញ្ញាបត្រអនុបណ្ឌិតនៅ AUPP អាចបន្ថែមសក្តានុពលដល់និស្សិតមួយផ្នែកធំទៀត ក្នុងទីផ្សារការងារជាតិនិងអន្តរជាតិ និងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។”
ចំពោះនិស្សិតឬបញ្ញាជនដែលជាប់រវល់ការងារ និងការប្រកបរបរអាជីវកម្មផ្សេងៗអាចមានជម្រើសសិក្សាបាន ចាប់ពីថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ឬតែថ្ងៃសៅរ៍ និងអាទិត្យ។ ចូលរៀន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ ចាប់ផ្តើមទទួលពាក្យចូលរៀនពីថ្ងៃជូនដំណឹងនេះតទៅ។
AUPP ជាសាកលវិទ្យាល័យឈានមុខគេ និងតែមួយគត់នៅកម្ពុជាដែលផ្តល់ជម្រើសឱ្យនិស្សិតខ្មែរអាចជ្រើសយកសញ្ញាបត្របានពីរ សញ្ញាបត្រមួយផ្តល់ដោយ AUPP និងមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូរនៅអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (UA)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៉ីម៉ែល info@aupp.edu.kh ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ ដោយៈ កូឡាប