Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​លោក​នាយ​ប៉ុសិ៍្ត​រដ្ឋបាល​ជៀ​ប ដក​កាំភ្លើង ​AK ​វាយ​ពលរដ្ឋ​រងរបួស​

​កំពង់ឆ្នាំង ​៖ ករណី​អំពើហិង្សា​លោក​នាយ​ប៉ុសិ៍្ត​រដ្ឋបាល​ជៀ​ប ដក​កាំភ្លើង​AK វាយ​ពលរដ្ឋ​រងរបួស​ក្នុង​ពេល​ថ្មីៗ​នេះ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​យ៉ាង​តឹងរ៉ឹង​បំផុត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​ឧត្តសេនីយ៍ទោ ខូវ លី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​យប់​ថ្ងៃទី​២៦​មីនា​នេះ​ថា ករណីនេះ លោកកំ​​ពុង​បញ្ជា​ឲ្យ​អធិការ​ស្រុក ចាត់វិធានការ​បន្ទាន់ និង​ចាប់​នាំ​ខ្លួន​ឡើង មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​។​

​គួ​រំលឹក​ផង​ដែរ​ថា ករណី​អំពើហិង្សា ពី​សំណាក់ លោក​នាយ​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​ជៀប បាន​កើតឡើង នៅវេលា​ម៉ោង​១១​យប់​ ​នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិ​គោក​ពេញ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ក្នុង​កម្ម​ពិធីបុណ្យ​ក្នុងភូមិ​។​ ជនរងគ្រោះ ឈ្មោះ ស៊ិន វុទ្ធី អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៉ាត រ៉េ​ន អាយុ​២៩​ឆ្នាំ មានកូន​៣​នាក់ នៅក្នុង​បន្ទុក​ ​មានមុខ​របរ ជា​អ្នក​បើក​ឡាន រស់នៅ​ក្នុង​ភូមិ​ទព័​តា​ឡាត់ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ​ គាត់បាន​ទៅ​ដើរ​លេង​បុណ្យ​ក្នុងភូមិ នៅ​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ក្មេងស្ទាវ​មួយក្រុម ក្នុង​ដៃ​មាន​កាន់ដំបង​​បាន​ព័ទ្ធ​គាត់ ដើម្បី​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​រូបគាត់ ដោយ​ឃើញ​មាន​សភាព​មិន​ស្រួល គាត់​ក៏​ស្ទុះ​ទៅ​យក​ដំបង​មក​កាន់​​ស្រាប់តែ​លោក​មេ​ប៉ុស្តិ៍​ឈ្មោះ ជៀម វិចិត្រ បាន​មកដល់ ហើយ​បាន​យក​កាំភ្លើង AK មក​វាយ​ចំ​ពីមុខ បណ្តាលឲ្យ​ដួលដ​ល់ដី​ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេងស្ទាវ កាប់​ចំក្បាល​២​កន្លែង និង​បាន​ចាក់​ចំ​ពោះ​ខាងឆ្វេង ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង និង​​ត្រូវបាន​ក្រុមក្មេងស្ទាវ អូស​យក​ទៅ​បម្រុង​ង​ចាក់​បន្ថែម ទើប​ខ្លួន​ស្រែក​ឲ្យគេ​ជួយ​ ។

ប្រជាពលរដ្ឋ ក៏​ជួយ​ដឹក​គាត់​​ទៅ​កាន់​មណ្ឌល​សុខភាព ដោយសារ​របួស​ធ្ងន់​ពេក ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត ធ្វើ​ការសង្គ្រោះ​ជា​បន្ទាន់​។​

​ក្រោយ​កើតហេតុ ឪពុកម្តាយ​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង មក​អធិការ​នគ​បាល​ស្រុក​ទឹកផុស​​ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​កូនប្រុស៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×