នៅញូហ្សឺឡែន មានអម្បូរសារិការម្យ៉ាង មានខ្លួនធំជាងពពួកសេកសារិការទាំងអស់លើលោក ហើយក៏ចម្លែកបំផុតដែរ ព្រោះមិនចេះ…ហើរ ។
នោះគឺសេក kakapo ត្រូវបានអ្នកវិទ្យាសាស្ត្រខាងបក្សី សញ្ជាតិអង់គ្លេស George Robert Gay រកឃើញនៅឆ្នាំ ១៨៤៥ ។ អាឈ្មោលពេលពេញវ័យមានប្រវែង ៦៤ Cm ទម្ងន់ 4kg ឯមីញីមានទំហំពាក់កណ្តាលអាឈ្មោល ។
ព្រោះតែមិនចេះហើរពេលជនជាតិ Polynesia និងអឺរ៉ុប ចំណាកស្រុកមកកាន់ញូហ្សឺឡែន ពួកគេនាំតាមអម្បូរសត្វ ឆ្មារ កណ្តុរ ត្រកួត ecmin… ដែលជា “ឃាតករ” ធ្វើឲ្យសេក Kakapo វិនាសអន្តរាយ ។
សេក Kakapo ព្រោះមិនចេះហើរ ហេតុនេះពេលប្រឈមនឹងសត្រូវប្រតិកម្មរបស់វាគឺការស្ងៀម ។ បែបនេះអាចបញ្ចៀសបានតែការវាយប្រហារពីពួកបក្សីអាកាស តែដល់ពួកវាយប្រហារលើដីគឺ…ស្រេច ។
បច្ចុប្បន្នវានៅសល់ប្រមាណ ១២៥ ក្បាលប៉ុណ្ណោះ តែតាមរយៈការការពារតឹងតែងរដ្ឋាភិបាលឥឡូវវាកើនបានត្រឹម ១៤៧ ក្បាល ។ ព្រោះថា ៥ ឆ្នាំ ទើបពួកវាបន្តពូជម្តង ហើយមួយលើកៗមានកូនពី ១-៤ ក្បាលប៉ុណ្ណោះ ។
ព្រោះតែមានឈ្មោះជាបក្សី តែមិនចេះហើរ ទើបគេថាពួកវាជាសត្វចាប់កំណើតខុស…អាសយដ្ឋាន! ៕ ចន្ទ្រា