Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ស ថេត​៖ សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួល​ទោស ករណី​រថយន្ត Rang Rover ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​និស្សិត​ឆ្នាំ​៤​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ ​៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ថា​បន្ទាប់ពី​លោក យិន ង្គិ​ត ចូលខ្លួន​មក​សារភាព​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រួចមក សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួល​ទោស បើ​មិន​ចូល​មក​ទទួល​ទោស​នោះទេ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​នីតិវិធី​។

​លោក​យិន ង្គិ​ច ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ បាន​សារភាព​ថា អ្នកបើករថយន្ត​នោះ​ជា​កូនស្រី​របស់​ខ្លួន​ពិតប្រាកដ​មែន ហើយ​លោក​ក៏​បាន​យល់ព្រម​ផ្តិត​ម​ដៃ​នៅ​លើ​កិច្ចសន្យា​ផងដែរ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ នារី​បង្ក​រួមជាមួយ​មិត្តភក្តិ​ជំទង់ៗ​ដូច​គ្នា​ចំនួន​៤​នាក់ (​ប្រុស​៣​នាក់​) បាន​បើករថយន្ត Range Rover បាន​ចូល​ទៅ​ហាង​បុកល្ហុ​ក​មួយ​កន្លែង​នៅក្បែរនោះ​។ ក្រោយ​ពី​ហូប​អី​នៅក្នុង​ហាង​រួចហើយ នារី​បង្ក​បាន​ឡើង​បើក​រថយន្ត​វិញ អម​ដោយ​អ្នក​ជិះ​ជាមួយ​គឺជា​មិត្តភក្តិ​ចំនួន​២​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) រួច​បើក​យ៉ាង​លឿន​ចេញ ទៅ​រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​តែម្តង​។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បាន​បន្តទៀតថា នៅ​ចំពោះមុខ​សមត្ថកិច្ច លោក យិន ហ្គិ​ច បាន​សន្យាថា​នឹង​នាំខ្លួន​កូនស្រី​មក​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក មាន​រថយន្ត Rang Rover ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បាន​បើក​លឿន ហើយ​ទៅ​បុក​នារី​រងគ្រោះ​ជា​និស្សិត​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​» ខណៈ​នាង​កំពុង​បើក​ម៉ូតូ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។ ករណីនេះ ត្រូវ​គេ​បាន​ទម្លាយ​តាមរយៈ​វីដេអូ​សុវត្ថិភាព​មួយ​នៅក្បែរ​កន្លែង​កើតហេតុ ដែល​មើល​ទៅ​កើត​ឡើង​យ៉ាង​រន្ធត់ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស ខ្លាំងៗ និង​សុំឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​

នារី​រងគ្រោះ​មាន​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់ថា ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ រហូត​ទទួលបាន​អាហារូបករណ៍​នៅ​សាលា «​ផា​រ៉ា​ហ្គ​ន​» តែម្តង​។ សម្រាប់​អ្នកបើករថយន្ត​បង្ក​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ចរាច​រណ៍ រាជធានី​ភ្នំពេញ បាននិងកំពុង ជ្រាវ​យ៉ាង​យកចិត្តទុកដាក់ តាម​ចាប់ខ្លួន​ផងដែរ បើទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ យិន ង្គិ​ច បាន​ចេញមុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ​សមត្ថកិច្ច និង​គ្រួសារ​ជនរងគ្រោះ​ក៏​ដោយ​នោះ​។​

​ដោយឡែក រថយន្ត​បង្ក​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ​នៅតាម​បណ្តោយ​ផ្លូវ​សឡា (៣៧១) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ នា​កណ្តាល​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ក៏​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្តទៀត និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួល​ទោស​តាមច្បាប់ ៕​ ​ដោយ​:​កូឡាប​

   

spot_img
×