Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលក្រុងបាវិតដុតកំទេចសាច់ជ្រូក​​ សាច់មាន់ និងគ្រឿងក្នុងជ្រូក ចំនួន ២៤០ គីឡូ ក្រាម ដែលឈ្មួញវៀតណាមលួចនាំចូលដោយខុសច្បាប់

spot_img

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងកាលពីវេលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩នេះរដ្ឋបាលក្រុងបាវិតបានធ្វើការដុតកំទិចចោលនូវប្រភេទសាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងជ្រូក សរុបទាំងអស់មានចំនួន ២៤០ គីឡូក្រាម ដែលត្រូវបានឈ្មួញជាជនជាតិវៀតណាមលួចបង្កប់ក្រោមបន្លែផ្លែឈើផ្សេងៗ នាំចូលតាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងបាវិតនាពេលថ្មីៗកន្លងទៅនេះ។

មន្ត្រីសាលាក្រុងបាវិតបានឱ្យដឹងថា ៖ អ្នកចូលរួមមាន លោក សេង សីលា អភិបាលក្រុងបាវិត លោកប្រាជ្ញ សាឡនប្រធានការិយាល័យកសិកម្មក្រុងបាវិត និងមន្ត្រីផ្នែកផលិតកម្មបសុព្យាបាល មន្ត្រីក្រុមអន្តរាគមន៍ការិ,ផលិតកម្មនិងបសុព្យាបាលខេត្ត សមត្ថកិច្ចច្រកផ្លូវកំពង់ស្ពាន១នាក់រួមនិងមន្ត្រីសាលាក្រុងបាវិត៣ នាក់ផងដែរ។

សូមរំលឹកផងដែរថា ៖ នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងកាលពីពេលថ្មីៗកន្លងទៅនេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានចេញនូវវិធានការយ៉ាងតឹងរឹងបំផុតតម្រូវឱ្យសមត្ថកិច្ចនៅតាមមាត់ច្រកទា្វរព្រំដែនទាំងអស់ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តស្វាយរៀងត្រូវទទួលខុសត្រូវបើហ៊ានអនុញ្ញាតឱ្យនាំជ្រូកចូលមកក្នុងទឹកដីរបស់ខេត្តស្វាយរៀងទៀតនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយក្នុងនោះលោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់លោក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ ទាំងអស់ត្រូវតាមដាននិងស្រង់ព័ត៍មានឱ្យបានច្បាស់លាស់រាល់ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសប្រជាពលរដ្ឋនៅជិតព្រំដែនវៀតណាមដែលចិញ្ចឹមជ្រូកពីព្រោះខ្លាចមានការលួចបន្លំនាំសត្វជ្រូកមកស្តុកទុកហើយនាំយកមកលក់នៅក្នុងស្រុកនិងបន្តនាំយកទៅចែកចាយនៅភ្នំពេញដែលជាហេតុនាំឱ្យតំលៃជ្រូកក្នុងស្រុកធ្លាក់ថ្លៃផងនិងខ្លាចឆ្លងជំងឺផ្សេងផង ៕ ដោយ ៖ វ៉ៃកូ

 

spot_img
×