Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ធាក់​ផ្តួល​យក​ម៉ូតូ ១ គ្រឿង ពី​ជនជាតិ​វៀតណាម​

spot_img

​ត្បូងឃ្មុំ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា ជនសង្ស័យ ២ នាក់ ធ្វើ​សកម្មភាព​ធាក់​ផ្តួល​យក​ម៉ូតូ ១ គ្រឿង ពី​ជនជាតិ​វៀតណាម ត្រូវ​នគរបាល​ស្រុក​ចាប់ខ្លួនបាន ១ នាក់ និង​ម្នាក់​ទៀត​កំពុង​រត់គេចខ្លួន ។ ដែល​ករណី​នេះ​កើតឡើង នៅ​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រូង បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ មួន ភិ​ច អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ខាន់​ដុង ឃុំ​ខាន់​តឹង ស្រុក​តឹង​ចូ​វ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​ថា : មាន​ជនសង្ស័យ ០២ នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ជិះ​វា​រួច​ធាក់​ផ្តួល​ម៉ូតូ​របស់​ខ្លួន​ដួល​រួច​លើក​ជិះ​គេ​ខ្លួន​បាត់ នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម ខាងត្បូង​ភូមិ​ដូង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នៃ​ហេតុការណ៍​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រូង បាន​បើក​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ដោយ​សហការ ជាមួយ​កម្លាំង​នគរបាល ផែន​យុត្តិធម៌​ស្រុក​មេមត់ ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១២និង២០ នាទី បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តារា រ​គីម ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដូនរ័ត្ន​ទី​១ ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ចូនមក​អធិការដ្ឋា​ន​នគរបាល​ស្រុក​មេម​ត់ ដើម្បី​សាកសួរ និង​កសាង​សំណ​រឿង ប្រគល់​ទៅ​ឲ្យ​តំណាង​អយ្យា​ការ អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ : ឈ្មោះ ណន ពៅ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​បេង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​សមត្ថកិច្ច​យើង​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​កំណត់ ។ រីឯ​ម៉ូតូ​ត្រូវបាន​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ ម៉ាកវ៉េវ​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ 70B.156609 លេខ​តួ​និង​ម៉ាស៊ីន 7141890 ដោយ​មាន​ការផ្ទៀងផ្ទាត់ ជាមួយនឹង​កាតគ្រី​ឃើញថា​ត្រឹមត្រូវ ៕ ​ដោយ​៖​កូឡាប​

spot_img
×