ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ ថ្លែងស្វាគមន៍ ចំពោះរដ្ឋបាលក្រុងព្រះសីហនុ ដែលបានអនុញាតសិទ្ធិផ្តាច់មុខ ឲ្យក្រុមហ៊ុនប្រមូលសំរាម KSWM ដាក់តាំងពិព័រណ៍សំរាមដ៏ធំជាថ្មីទៀត នៅតាមចិញ្ចើមផ្លូវមួយចំនួន នាទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅមុនពិបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែមេសានេះ។
ការតាំងពិព័រណ៍សំរាមនេះ ធ្វើឡើងស្របពេល រដ្ឋបាលខេត្តព្រះសីហនុ ក៏ត្រៀមរៀបចំ “សង្ក្រាន្តសមុទ្រ” សម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៤~១៥~១៦ ខែមេសា ឆ្នាំ២០១៩នេះ។
សូមទស្សនាទិដ្ឋភាព នៃការដាក់តាំងពិព័រណ៍សំរាម ជាមួយគេហទំព័រ “CEN.COM.KH” ដែលរដ្ឋបាលក្រុងព្រះសីហនុ បានផ្តល់សិទ្ធិផ្តាច់មុខ ជូនក្រុមហ៊ុន KSWM ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា “សង្ក្រានសមុទ្រ” ឆ្នាំ២០១៩..! ៕ ដោយ ៖ ដែន សីមា