កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រាយការណ៍ពីករណីអំពើលួចព្រះបដិមា (ធ្វើពីស្ពាន់)ប្រមាណជិត ៤០០អង្គ កាលពីថ្ងៃទី២៨ មីនា ២០១៩ វេលាម៉ោង២ នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ភារៈបាត់បង់រួមមានរូបព្រះបដិមា (ស្ពាន់)ប្រហែលពី៣០០ ទៅ៤០០អង្គ។ វត្ថុតាងចាប់យក រូបព្រះបដិមា(ធ្វើពីស្ពាន់)២៦អង្គ។
នៅមុនពេលកើតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោបល្ល័ង្កព្រះជាយូរមកហើយ មិនដែលមានការបាត់បង់ឡើយ។ លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែល វេម៉ោង១៩ ស្រាប់តែឃើញឈ្មោះខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦ អង្គ ដូចបានចាប់យកខាងលើមកប្រគល់ឲ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោកទើបដឹងថា មានការបាត់រូបបដិមា ខាងលើ ហើយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធ្វើការស្រាវជ្រាវ ៕ ដោយ៖កូឡាប