ខេត្តស្វាយរៀង៖ខណៈដែលសមត្ថកិច្ចក្រុងស្វាយរៀងកំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍.ត្រួតពិនិត្យជាតិអាកុលត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិលេខ១ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកកូនជ្រូកខ្វៃចំនួន១៩ក្បាលជិះឆ្លងកាត់សង្ស័យឃាត់សួរនាំទៅអ្នកដឹកឆ្លើយថាអត់មានលិខិតស្នាមអីទាំងអស់ឃាត់ទុកអោយជំនាញពេទ្យសត្វចាត់ការបន្ត។ករណីឃាត់រ៉ឺម៉កខាងលើនេះបានធ្វើឡើងកាលពីម៉ោង៩និង០៥នាទីយប់ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩នេះនៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង/ខេត្ត ស្វាយរៀង។
សមត្ថកិច្ចបានអោយដឹងថា៖នៅវេលាខាងលើដែលខណះដែលសមត្ថកិច្ចកំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍.ត្រួតពិនិត្យជាតិអាកុលត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិលេខ១ស្ថិតក្នុងភូមិខាងលើស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកកូនជ្រូកខ្វៃចំនួន១៩ក្បាលជិះឆ្លងកាត់គោលដៅបំណងយកទៅស្រុកមេសាងខេត្តព្រៃវែងតែសមត្ថកិច្ចយើងសង្ស័យបានសួរនាំអ្នកដឹកជ្រូកបានឆ្លើយប្រាប់សមត្ថកិច្ចជ្រូកអស់ទាំងនេះខ្លួនជិះដើរទិញតាមភូមិនៅជិតៗផ្សារជីភូនៅឯក្រុងបាវិតពុំបាននាទិញឬនាំមកពីវៀតណាមនោះទេក្រោយមកសមត្ថកិច្ចហៅជំនាញពេទ្យសត្វយកទៅពិនិត្យនៅការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តស្វាយរៀង។
បុរសដឹកជ្រូកដែលត្រូវសមត្ថកិច្ចឃាត់នោះមានឈ្មោះ អាត ឡុង អាយុ ៣៤ឆ្នាំមុខរបរដើរទិញជ្រូកមានទីលំនៅភូមិ បឹងអន្ទុង ឃុំ ច្រេស ស្រុក មេសាង ខេត្តស្វាយរៀង។
ក្រោយពីធ្វើការសួរនាំនិងពិនិត្យលើជ្រូករួចរាល់ហើយនោះឃើញការដើរទិញជ្រូកពុំមានច្បាប់អនុញ្ញាតនោះទេហើយការទិញជ្រូកក៏គ្មានលិខិតស្នាមអ្វិនោះដែរ។ហើយមន្ត្រីជំនាញយើងបានធ្វើការអប់រំនិងអោយធ្វើកិច្ចសន្យាបញ្ឈប់ការដើរទិញជ្រូកអត់ច្បាប់អនុញ្ញាតទៀតហើយត្រូវសុំច្បាប់បញ្ជាក់អោយបានត្រឹមត្រូវពីស្ថាប័នជំនាញទើបអាចមានសិទ្ធដើរទិញជ្រូកបាន។វ៉ៃកូ