កំពង់ធំ ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា បី្តចិត្តឃោរឃៅផឹកស្រាមួម៉ៅឈ្លោះទាស់សម្តីជាមួយប្រពន្ធ ឈានដល់ប្រើអំពើ ហិង្សាទាញយកអាវុធកែច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះប្រពន្ធរ បួសធ្ងន់។
សមត្ថកិច្ចបានរាយការណ៍អោដឹងថា ៖ អំពើហិង្សានេះប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជន កើត ឡើងនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។ ជនសង្ស័យឈ្មោះ ហ៊ឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាប្តីជនរងគ្រោះ បានបង្កឡើងកាលពីថ្ងៃទី ២៩ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៩និង១៥ នាទី ។
ជនរងគ្រោះរបួសធ្ងន់មានព្រួញដង្ហក់ ជាប់ពោះត្រង់កន្តៀតក្អម ឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ ត្រូវបានសាច់ ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។
រីឯជនសង្ស័យក្រោយធ្វើសកម្មភាពរួចទម្លាក់ទុកអាវុធច្នៃចោល នៅកន្លែងកើតហេតុ ហើយរត់គេចខ្លួន បាត់ ខណ: ពេលដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕ ដោយ ៖ បញ្ញាស័ក្តិ