Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​អគារ​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វា ដែលមាន​ទំហំ​ធំ​ជាង​អគារ​នៅ​កោះ​ពេជ្រ ដោយ​ចំណាយ​ថវិការ​ប្រមាណ​១៦​លាន​ដុល្លារ​

​ភ្នំពេញ ​៖ ក្រុមហ៊ុន​ក្នុងស្រុក ​OCIC បាន​បើក​ដំណើរការ​សាងសង់​អគារ​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វា ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​ដែលជា​សំណង់​អាគារ​សាធារណៈ​ធំ​ទី​២​បន្ទាប់ពី​សាល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ដែល​វិនិយោគ ដោយ​ក្រុមហ៊ុន​OCIC ។​

​ពិធី​ក្រុង​ពាលី​ជា​និមិត្តរូប​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ដើម្បី​បាន​សេចក្តីសុខ ចំរុងចំរើន​ក្នុង​ដំណើរការ​សាងសង់​អគារ​សាល​ពិព័រណ៍​អន្តរជាតិ​នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៣១​មីនា​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី លោក​ឧកញ៉ា​ពុង ឃាវ​សែ នាយក​ក្រុមហ៊ុន​OCIC​។​

តាម​ការគូសបញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​OCIC​បានអោយដឹងថា សំណង់​អគារ​ពិ​ព័រ​ណ៌​អន្តរជាតិ​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៦.៧៧៤,៣៨​ម៉ែត្រការ៉េ​ដោយបាន​បែងចែក​អគារ​ជា​៣​ផ្នែក​ធំៗ​រួមមាន អគារ​សំរាប់​ពិ​ព័រ​ណ៌​,​ឃ្លាំង និង​ផ្ទះបាយ​នៅ​ខាងក្រោយ​អគារ​ពិ​ព័រ​ណ៌ និង​ចំណតរថយន្ត​ក្រោម​ដី​ដែល​អាច​ឲ្យ​យានយន្ត​ចត​បាន​១៩៨​កន្លែង​។​

តំណាង​ក្រុមហ៊ុន​ឲ្យ​ដឹង​ទៀតថា ជុំវិញ​អគារ ត្រូវបាន​បំពាក់​ទៅដោយ​កញ្ចក់​ជា​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​កាត់​បន្ថយកំដៅ និង​សំឡេង​បានល្អ​រួមទាំង​ការបាញ់​បំភ្លឺ​ដោយ​ភ្លើង ​3D ជំវិញ​អគារ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ផងដែរ​។​ចំពោះ​រយះពេល​នៃ​ការសាងសង់​តួ​អគារ​ទាំងមូល​មាន​រយះពេល​សរុប​១៤​ខែ​គិត​ចាប់ពី​ថ្ងៃទី​៣១​មីនា ២០១៩​ដល់​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០២០​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៦ លាន​ដុល្លា​អាមេរិក​។​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​បាន​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេលដែល​កំណើន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ក៏​កើនឡើង ឯ​តម្រូវការ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​គ្រប់​ប្រភេទ ក៏ដូចជា​អគារ​សាធារណៈ​ផ្សេងៗ​ក៏មាន​ការកើនឡើង​ហើយ​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ក៏ដូចជា​ភ្ញៀវទេសចរ​ក៏មាន​ការកើនឡើង​ឥតឈប់ឈរ​ក្នុង​បរិបទ​ដែល​កម្ពុ​ជាមាន​សុខសន្តិភាព​មាន​ស្ថិរភាព​នយោបាយ​ដ៏​ពេញលេញ ​៕ ដោយ ៖ កូឡាប

×