រតនគីរី ៖ ថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បានធ្វេីការបង្ក្រាបបទល្មេីសដឹកជញ្ជូនផល អនុផលព្រៃឈើបាន ០២ករណី ដោយចាប់រថយន្តពីរគ្រឿង ផ្ទុកឈើពេញជិត 2 ម៉ែត្រគូប។ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចរដ្ឋបាលព្រៃឈើរតនគិរីមិនបានចាប់ តៃកុងឡានឬក៏មេឈ្មួញ នោះទ។
រដ្ឋបាលព្រៃឈើ រតនគីរី បានឲ្យដឹងកាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 ថា បទល្មើសពីរករណីនេះគឺ៖
១-ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើលំផាត់ សង្កាត់រដ្ឋបាលព្រៃឈើបានលុង សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់រថយន្ត០១គ្រឿងម៉ាកCamaryឆ្លាមពណ៌ត្រីឆ្លូញពាក់ស្លាកលេខ ភ្នំពេញ 2H-8212 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវឈើអារប្រភេទប្រណីត(ធ្នង់) ទម្ងន់៧៥៥ គីឡូក្រាម=០,៥៥៩ម៉ែត្រត្រីគុណ នៅចំណុចលើផ្លូវលំ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី វត្ថុតាងរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។
២-ក្រុមការងារខណ្ឌ ផ្នែករដ្ឋបាលព្រៃឈេីលំផាត់ សង្កាត់រព. បានលុង បានធ្វេីការចាប់ ឃាត់រថយន្ត០១គ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M-4490 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវឈើអារលេខ១សុក្រមចំនួន៦១ដុំ=០,៥៤៨ ម៉ែត្រត្រីគុណ នៅចំណុច ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕ ដោយ ៖ កូឡាប