ត្រីបាឡែនដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅឆ្នេរ Sardinia ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ដោយក្នុងពោះរបស់វាមានថង់ប្លាស្ទិចទម្ងន់ ២២គីឡូក្រាម។ ត្រីនោះក៏មានផ្ទៃពោះផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីបរិស្ថាន និងអង្គការអភិរក្សសត្វសមុទ្រ។
លោក Luca Bittau ប្រធានអង្គការ SeaMe បានថ្លែងប្រាប់ CNN ថា សាកសពរបស់ត្រីប៉ាឡែននោះមានផ្ទុកទៅដល់ប្លាស្ទិចជាច្រើនក្នងពោះរបស់វា មានដូចជាមង ខ្សែ បំពង និងកាដុងជាច្រើន ព្រមទាំងមានវត្ថុផ្សេងៗទៀតផងដែរ។
លោកបញ្ជាក់ថា “ត្រីបាឡែននោះកំពុងផើម ហើយវាជិតរលូតកូនទៅហើយមុនពេលវាងាប់នៅលើឆ្នេរ”។
ត្រីបាឡែននោះមានប្រវែង ៨ម៉ែត្រឯណា។ លោកបញ្ជាក់ថា មូលហេតុនៃការងាប់របស់វានឹងត្រូវបញ្ជាក់ ក្រោយពេលពេទ្យសត្វធ្វើការពិនិត្យលើជាលិការ និងសារធាតុពុល៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN