Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ បង្គាប់​ឲ្យ លោក ផែង វណ្ណៈ ឱ្យ​ចូល​បង្ហាញខ្លួន​មុន​ថ្ងៃទី​៣០ ខែ​មេសា ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​

​ភ្នំពេញ ​៖ ​លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ដល់​លោក ផែង វណ្ណៈ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បីសា​កសួរពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់ ឲ្យ លោក ផែង វណ្ណៈ អាយុ 48​ ឆ្នាំ ​ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ 558 ផ្លូវលំ​ភូមិ​ព្រែក​តា​ពៅ ​សង្កាត់​ដើម​មៀន ​ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល ​ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យបាន​មុន​ថ្ងៃ​ទី 30 ខែ​មេសា​ឆ្នាំ 2015 ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​ហ្វេ​សប៊ុក​ទំព័រ​ហ្វេស​ប៊ុក ឈ្មោះ​ផែង​វណ្ណៈ​ញូ កាលពី​ថ្ងៃ​ទី 29 ខែ​មីនា​ឆ្នាំ 2019 ៕​ ​ដោយៈ​កូឡាប​

×