Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង ឡុង ឆ្លៀត​ឌឺ​ឱ្យ​ផែង​វណ្ណៈ​ថា ៖ មកពី​មាន​មោទនភាព​ជ្រុល​ពេក ឥឡូវ​ត្រូវ​ចាប់ខ្លួន ព្រោះ​ប៉ះពាល់​កិត្តិយស​សម្ដេច​នាយករដ្ឋមន្ត្រី​

​លោក​ហេង​ឡុង​បាន​លើកឡើង​ថា​ដោយសារ​តែ​មោទនភាព​ខ្លួន​ខ្លាំងពេក​លោក​ផែង​វណ្ណៈ​មិន​បាន​បន្ទាបខ្លួន​ទៅ​ចរចា ឬ​សម្របសម្រួល​តាម​ការណែនាំ​របស់​លោក​ជា​មួយ​បណ្ដាញសារព័ត៌មាន​ហ្វ្រេ​សញ៊ូស​នោះ​ទេ​ទើប​រហូតដល់​មាន​ដីកាចាប់ខ្លួន​និង​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយ​សសម្តេចនាយ​ក​រដ្ឋ​មន្ត្រី​។​

​បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ចាប់ខ្លួន​លោក​ផែង​វណ្ណៈ​យោងតាម​ពាក្យបណ្ដឹង​របស់​មេធាវី​សម្ដេច​ហ៊ុន​សែន​និង​យោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។ ​លោក​ហេង ឡុង ដែល​ជា​ស្វាមី​របស់​អ្នកនាង​ច​ន​ច័ន្ទ​លក្ខិណា​នៅ​ថ្ងៃទី 2 ខែ​មេសា​នេះ បាន​សរសេ​រលើ facebook ផ្លូវការ​ថា​” ​ខ្ញុំ​ពិតជា​សោកស្តាយ​មែនទែន ចំពោះ​ករណី​ដែល​បង ផែង វណ្ណៈ គាត់​មិន​ទទួលយក​ការសម្របសម្រួល​ពី​ខ្ញុំ រហូត​ធ្វើឲ្យ​គាត់​មោទនភាព​ភ្លេចខ្លួន និយាយ​ប៉ះពាល់​ទៅ​ដល់​អង្គភាព​ព័ត៌មាន Fresh News ដែល​ជា​អង្គភាព​ព័ត៌មាន​ធំ​បំផុត និង​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មហាជន ជា​ពិសេស​បាន​និយាយ​ធ្វើឲ្យ​មហាជន​មាន​ការសង្ស័យ​ទៅលើស​ម្ដេច​តេជោ ហ៊ុន សែន ដែល​លោក​គ្រាន់តែ​ជា​សប្បុរសជន​មួយរូប ដែល​មាន​ទឹកចិត្ត​ជួយ​ក្រុម​គ្រួសារ​សព​លោក កែម ឡី ដោយ​មាន​សន្តាន​ចិត្ត​បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ​ជួយ​សាងសង់​ចេតិយ​តាម​ការអំពាវនាវ​របស់​ក្រុមគ្រួសារ​សព​”​។​

​ចំណែក​អង្គការ​ខុមហ្វ្រែល​តាមរយៈ facebook ផ្លូវការ​របស់​ខ្លួន​ក៏បាន​លើកឡើង​ថា​ ​នៅ​ទីបំផុត​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩​នេះ​លោក ផែង វណ្ណៈ ដែល​ជា​អ្នកលេង Facebook ម្នាក់​បង្ក​អសន្តិសុខ​ដល់​សង្គម ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឃាត់ ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​លើ Facebook នាំឲ្យ​សាធារណជន​យល់ច្រឡំ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​ ៕ ដោយ ៖ កូឡាប​

×