នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងអង្គប្រជុំបច្ចេកទេសលើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីដោយតភ្ជាប់ពីទីតាំងផ្លូវចូលផ្សារទំនើប ភីអេច អេកូ ម៉ល ភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់នោះ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនបូរីប៉េងហួតម្ចាស់គំរោងព្រមទាំងមន្ត្រីពាក់ព័ន្ឋ នៃរដ្ឋបាលរាជធានី។ លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានលើកឡើងពីមតិចូលរួមរបស់គំរោងរបស់ក្រុមហ៊ុនដែលនិងធ្វើការកសាងព្រមទាំងបញ្ជៀសចររាចណ៍នៃផ្លូវជាតិលេខ១។
ក្រោយពីការចូលរួមមតិពិភាក្សារបស់មន្ត្រីជំនាញរួចមក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសូមអោយបង្កើតគណ:កម្មការបច្ចេកទេសដែលលោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញដើម្បីសិក្សាអោយលំអិតចំពោះប្លង់គំរូជាមួយក្រុមហ៊ុនដែលចេញទុនកសាងផ្លូវក្រោមដីនេះនិងរួមជាមួយស្ថាប័នជំនាញរួមមានប្រព័ន្ឋបណ្តាញទឹក.ភ្លើងព្រមទាំងការដោះស្រាយផលប៉ះពាល់ក្នុងការបញ្ជៀសចររាចណ៍អ្នកដែលរស់នៅក្នុងបូរីឆ្លងកាត់ចេញចូលដោយគ្មានភ័យខ្លាចគ្រោះថ្នាក់ចររាចរណ៍៕ ដោយ ៖ កូឡាប