ខេត្តស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីពាណិជ្ជខេត្តនិងអាជ្ញាធរដែនដីបានធ្វើការចុះពិនិត្យទំនិញនៅផ្សារ ដូនស ស្រុកស្វាយជ្រំំខេត្តស្វាយរៀង។
បើតាមលោកផឹង និលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានអោយដឹងថាសកម្មភាពការងារ ចុះត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទំនិញវ៉ិចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារនៅផ្សារដូនសនិងតាមគេហដ្ឋានតាំងលក់ទំនិញនិងតាមម៉ាតមួយចំនួនស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
លោកផឹង និលបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពនឺងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា :ស្កគ្រាប់ចំនួន ១៥កំប៉ុង ស្មើ ៣ Kg ស្ពៃកំប៉ុង ០៦ កំប៉ុង ទឺកដោះគោខាប់ ៦ កំប៉ុង ត្រីខ ០៧ កំប៉ុង ទឺកអូអិឈិចំនួន ១៥ កេះស្មើ ៣៦០ ដប ម្សៅបំពង ៦៥ កញ្ចប់ នំបំពង ២៥ គីឡូក្រាម តែកញ្ចប់ ៥ កញ្ចប់ សរុបរួមស្មើ ២៥០ គីឡូក្រាម ។
ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលផងដែរ ៕ ដោយ ៖ វ៉ៃកូ