ឆ្នាំជូត ៖ ថ្ងៃនេះអ្នកមានអារម្មណ៍ស្រស់ស្រាយពេញចិត្តក្នុងរឿងការងារ និងថែមទាំងមានអ្នកសុំបទពិសោធន៍ពីអ្នក ។ អ្នកទទួលបានលាភធំពីរបរដែលខ្លួនចាប់យកបន្ថែម ។ ចំណូលកើនឡើងច្រើនអាចឲ្យអ្នកចាយវាយយ៉ាងទូលាយដៃ ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរពុំកើតមានផលរមាស់អ្វីនឹងគ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ប្រផេះ , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល ៕
ឆ្នាំឆ្លូវ ៖ ការងារល្អប្រសើរ អ្នកទទួលបានការគាំទ្រ កោតសរសើរពីមនុស្សគ្រប់គ្នា និងមានអារម្មណ៍សុភមង្គលបំផុត ។ ប៉ុន្តែកុំដោយសារតែរឿងនេះធ្វើឲ្យអ្នកសប្បាយភ្លេចខ្លួនដោយសារធ្វើការសន្យាអ្វី១ ដែលក្រោយមកខ្លួនមិនអាចធ្វើបាន ពិសេសគឺរឿងលុយកាក់ ។ ទំនាក់ទំនងទាំងឡាយរបស់អ្នកល្អបំផុត និងថែមទាំងមានមនុស្សឲ្យខ្ចីប្រាក់ដើម្បីអ្នកអាចសម្រេចបានគោលដៅរបស់ខ្លួន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៣ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ប្រផេះ , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល ៕
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកមិនត្រូវប្រឈមមុខជាមួយនឹងមនុស្សដែលពូកែរករឿងបង្កទំនាស់ ព្រោះអ្នកនឹងរងការខាតបង់ច្រើន ។ ល្អបំផុតពេលនេះអ្នកគួរប្រមូលផ្តុំធ្វើការងាររបស់ខ្លួនដើម្បីឆ្លងផុត ថ្ងៃមិនល្អនេះ ។ សម្ព័ន្ធស្នេហាប្តីប្រពន្ធមិនល្អងាយមានទំនាស់ ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ខ្មៅ , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា វក , កុរ ៕
ឆ្នាំថោះ ៖ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងលុយកាក់ អាចនឹងភ្លេចរបស់សំខាន់ៗមួយចំនួន ។ នេះជាថ្ងៃសមស្របដើម្បីបង្ហើយកិច្ចការដែលនៅសេសសល់ពីមុនៗមុនពេលចាប់ផ្តើមគម្រោងការថ្មី ។ មនោសញ្ចេតនាពុំល្អប្រសើរ អ្នកនៅលីវពុំទាន់រកឃើញមនុស្សដែលសក្តិសមជាមួយខ្លួន នឹងអ្នកមានគ្រួសារហើយក៏មានរឿងខ្វែងគំនិតគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ០,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង លឿង , ស្វាយ ។ ឆ្នាំអ្នកយកអាសា ខាល , កុរ ៕
ឆ្នាំរោង ៖ ឱកាសវិនិយោគជំនួញយ៉ាងច្រើនបានបើកចំហចំពោះមុខអ្នកដែលផ្តល់ក្តីសង្ឃឹមទទួលបានប្រាក់ចំណេញធំ ។ ប៉ុន្តែប្រសិនចំណេះដឹងរបស់អ្នកមិនទាន់គ្រប់ដើម្បីបញ្ហានីមួយៗគឺនោះបែរជារឿងស៊យទៅវិញ ។ ប្រសិនជឿជាក់លើខ្លួនឯងប្រមាណ ៦០% នោះអ្នកអាចដំណើរការ ។ នេះក៏ជាពេលវេលាល្អសម្រាប់អ្នកស្វែងរកស្នេហា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ០,៨ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១១ ។ ពណ៌នាំសំណាង ប្រាក់ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះជាឱកាសដ៏ពិសេសដើម្បីអ្នកសម្រេចគោលដៅធំក្នុងការងារ និងជីវិតឯកជន ។ ថ្ងៃនេះកុំប្រញាប់បដិសេធពាក្យអញ្ជើញណាមួយនោះ ។ ក្រៅពីនេះប្រសិនអ្នកគិតអំពីជំហានថ្មីក្នុងទំនាក់ទំនងជាមួយនរណានោះ ចូរប្រញាប់ធ្វើភ្លាមគឺនឹងសម្រេចបានផលដូចប្រាថ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៨,៩ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ថោះ , មមី ៕
ឆ្នាំមមី ៖ អ្នកជួបរឿងស្មានមិនដល់ច្រើនមានអ្នកអាចត្រូវប្តូរការងារប្រថុចញ៉ុច ឬត្រូវបណ្តេញពីការងារ ។ ប៉ុន្តែទោះនៅក្នុងស្ថានភាពណាក៏ត្រូវប្រឹងប្រែងរក្សាភាពនឹងនរបំផុត ។ ក្នុងការងារអ្នកងាយមានការសម្រេចចិត្តខុស ដូច្នេះត្រូវពិចារណាឲ្យម៉ត់ចត់មុនពេលធ្វើអ្វីមួយ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៧ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង ក្រហម , លឿង ។ ឆ្នាំអ្នកយកអាសាចរ , រកា ៕
ឆ្នាំមមី ៖ ជីវភាពស្ថិរភាព ប្រាក់ចំណូលនឹងនរ ។ ការងាររីកចម្រើនពុំជួបឧបសគ្គ ឬការលំបាកអ្វីឡើយ ប៉ុន្តែអ្នកក៏មិនត្រូវប្រហែស ព្រោះជុំវិញខ្លួននៅមានអ្នកច្រណែន ប៉ងជាន់ពន្លិចអ្នកមិនឲ្យឡើងខ្ពស់ក្នុងមុខតំណែង ។ សម្ព័ន្ធភាពស្នេហាមានបញ្ហារកាំរកូសច្រើន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៣ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង ខ្មៅ , ស ។ ឆ្នាំអ្នកយកអាសា មមែ , កុរ ៕
ឆ្នាំវក ៖ ថ្ងៃនេះប្រសិនចង់ធ្វើកិច្ចការអ្វីមួយ អ្នកត្រូវប្រមើលមុនរាល់ហានិភ័យដែលអាចកើតឡើង ។ មិនត្រូវដាក់ជំនឿទាំងស្រុងទៅលើមនុស្សដែលអ្នកទើបជួប ស្គាល់ប៉ុន្មានដង ។ នេះជាពេលវេលាល្អដើម្បីប្រមូលផ្តុំច្រើនជាងនៅក្នុងជីវិតឯកជន និងទំនាក់ទំនងមនោសញ្ចេតនា ។ អ្នកនៅលីវមានឱកាសច្រើនអាចជួបបុរស ឬស្ត្រីដែលខ្លួនប្រាថ្នា ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៦ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ស , ក្រហម ។ ឆ្នាំអ្នកយកអាសា ថោះ , កុរ ៕
ឆ្នាំរកា ៖ ការងារអំណោយផលល្អ ហើយអ្នកបង្ហាញបានសមត្ថភាពគ្រប់គ្រងបញ្ហារបស់ខ្លួន ទោះបីកើតមានស្ថានការណ៍ណាក៏ដោយ ប៉ុន្តែអ្នកមិនត្រូវលោភបរិមាណដោយភ្លេចគុណភាព ។ ថ្ងៃនេះមិនត្រូវឲ្យគេខ្ចីប្រាក់ ព្រោះនឹងពិបាកទារមកវិញ ។ មនោសញ្ចេតនាងាយមានទំនាស់តានតឹងឈានទៅកាត់ផ្តាច់ទំនាក់ទំនងគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,២ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង បៃតង , ប្រាក់ ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំចរ ៖ អ្នកជួបសំណាងល្អអំពីបញ្ហាលុយកាក់ ។ មានអ្នកត្រូវរង្វាន់ និងមានអ្នកទទួលបានអំណោយស្មានមិនដល់ពីនរណាម្នាក់នោះ ហើយរឿងនេះធ្វើឲ្យអ្នកសប្បាយចិត្តពេញ១ថ្ងៃ ។ ការងារក៏ល្អប្រសើរ ទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់លើ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំកុរ ៖ ចូរតាំងចិត្តឲ្យមុតមាំ ក្នុងការងារដែលអ្នកកំពុងតែរ៉ាប់រង កុំធ្វើលំៗអាចរងការស្តីបន្ទោស ឬដាក់ពិន័យពីថ្នាក់លើ ។ អ្នកអាចទទួលកិច្ចការថ្មី ប្រសិនសម្រេចបានល្អនោះឱកាសឈានឡើងខ្ពស់នៅជិតបង្កើយ ។ បញ្ហាកើតឡើងក្នុងថ្ងៃនេះក៏អាចដោះស្រាយបានដោយប្រសិទ្ធភាព ។ រឿងមនោសញ្ចេតនាល្អប្រសើរ អ្នកនៅលីវនឹងឆាប់រកឃើញគូស្នេហ៍ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ចរ ៕