ភ្នំពេញ ៖ លោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានសរសេរលើ facebook ផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃទី៣ មេសា វេលម៉ោង ០៩និង០០នាទីខ្ញុំ លោក ពេជ្រ ស្រស់ នឹងទៅ ពន្ធនាគារ PJ ដើម្បីតាមដាន នៃការអនុវត្តច្បាប់លើឈ្មោះ យិន ម៉ាណា ដែលមានតម្រុយថា គឺមានការដោះដូរអ្នកទោស ដោយមិនគោរពតាម អំណាចដីការបស់ចៅក្រមស៊ើបសួរ។
សូមបញ្ជាក់ថាលោកប៊ុនធីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ យិនម៉ាណា ភេទស្រីអាយុ 16 ឆ្នាំមុខរបរជាសិស្ស មានទីកន្លែងកំណើតសង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមនក្រុងភ្នំពេញទីលំនៅមុន ពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ 386 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមនរាជធានីភ្នំពេញដែល ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាល ឲ្យស្លាប់អ្នកដទៃប្រព្រឹត្តទៅនៅថ្ងៃចំណុចផ្លូវលេខ 528 ប្រសព្វផ្លូវលេខ 317 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី 26 ខែមីនាឆ្នាំ 2019 បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបទប្បញ្ញត្តិមាត្រា85 កថាខណ្ឌទី 1 នៃច្បាប់ស្ដីពីចរាចរណ៍ជើងគោក។លោកចៅក្រមស៊ើបសួរសាលាដំបូង ក៏បានបង្គាប់ឱ្យភ្នាក់ងារមាន សមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមាន ឈ្មោះយិនមាណាទៅពន្ធនាគាររាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
បើតាមលោកពេជ្រស្រស់ បានឲ្យដឹងថា យើងខ្ញុំទទួលបាន ដំណឹង មកថាមានការដោះដូរជនត្រូវចោទ ដោយមិនបានអនុវត្តតាមអំណាច ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដែលមានឈ្មោះយិន មាណា ទៅពន្ធនាគាររាជធានីភ្នំពេញនោះទេ គឺមានតម្រុយដោះដូរជនត្រូវចោទ ក្នុងន័យនេះយើងខ្ញុំសូមស្នើរសុំលិខិត បេសកកម្មដើម្បីពិនិត្យជាក់ស្ដែង ការអនុវត្តទោសរបស់ ជនត្រូវចោទឈ្មោះយិនមាណា នៅពន្ធនាគាររាជធានីភ្នំពេញ៕ ដោយ៖កូឡាប