ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីព្រឹកម៉ោង ០៦.៣០នាទីនាថ្ងៃពុធ ១៤ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលការដ្ឋានកិនថ្មភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ មានរថយន្ត ០១គ្រឿងម៉ាក Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្ដាល 2A.2803 អ្នកបើកបរដោយឈ្មោះ ជិន ផានិត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ធ្វើដំណើរទិសដៅពីលិចទៅកើត ដឹកកម្មករចំនួន 44នាក់ ស្រី 35 នាក់ ក្នុងនោះមានធ្វើការនៅរោងចក្រចំនួន 04 គឺ1. រោងចក្រ ការបូប 2.រោងខ្សែភ្លើង 3.រោងចក្រ កន្សែងក្រហម 4.រោងចក្រ វ៉ាលី រោងចក្រទាំង 04ស្ថិតក្នុងតំបន់QM ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យរថយន្ដក្រឡាប់ គឺរថយន្ដបានរបូតការឡេខ្វែងចង្កូត ទេីបធ្វេីឲ្យអ្នកបើកបរបាត់ម្ចាស់ការ ធ្វើឲ្យរថយន្តរេចង្កូតនិងផ្អៀង ចាក់កម្មករតែម្ដងនៅលើផ្លូវបណ្តាលឲ្យគ្រោះថ្នាក់មនុស្សនឹងខូចខាតសម្ភាៈ អ្នករងរបួសស្រាល ចំនួន ០៤នាក់ ស្រី ០៣នាក់ ក្នុងនោះមាន ៖
១.ឈ្មោះ អាង គា ភេទស្រី អាយុ 22ឆ្នាំ
២.ឈ្មោះ ស្វាយ ធូន ភេទស្រី អាយុ 27ឆ្នាំ
៣.ឈ្មោះ អុក ព្រេម ភេទប្រុស អាយុ 22ឆ្នាំ
៤.ឈ្មោះ ផង ស្នា ភេទស្រី អាយុ 41ឆ្នាំ
ចំពោះវិធានការជំនាញបានឃាត់អ្នកបើកបររថយន្ដបញ្ជូនមកការិយាល័យជំនាញខេត្ដ ដើម្បីធ្វើការទទួលខុសត្រូវចំពោះសុវត្ថិភាពអ្នកដំណេីរជិះរថយន្ដនិងពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្ទាល់ខ្លួន ចំណែកកម្មករ កម្មការិនី ដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរព្យាបាលឯកជនថ្នល់ទទឹង៕ ដោយ៖កូឡាប