យន្តហោះវែងបំផុតពិភពលោកនេះ ត្រូវបានបំពាក់ម៉ាស៊ី ៦ នៅសងខាង ហើយរយៈចម្ងាយរវាងចុងស្លាបសងខាងវែងជាងតារាងបាល់ទាត់ទៅទៀត។ ពេលនេះវាចាប់ផ្តើមរំកិលកង់សាកល្បងទទួលបានជោគជ័យ។

យន្តហោះនេះត្រូវបានដាក់ឈ្មោះថា Stratolauch ផលិតដោយក្រុមហ៊ុនអាកាសចរណ៍អវកាស Stratolauch System ។

យន្តហោះដ៏ធំសម្បើមនេះត្រូវបានលោក Paul Allen ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជាមួយ Bill Gates បង្ហើបប្រាប់តាំងពីខែ ៦/២០១៧ ឥឡូវបានវាបានបោះមួយជំហានទៅមុខ ខណៈពេលសាកល្បងរំកិលកង់លើផ្លូវហោះហើរបានក្នុងល្បឿន ៤៥គីឡូម៉ែត្រ/ម៉ោង។

ការពិសោធន៍បឋមនេះមានសារៈសំខាន់ បញ្ជាក់ថា មិនយូរប៉ុន្មានទេ យន្តហោះនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់។

យន្តហោះនេះមានខ្លួន Stratolauch 2។ វាក៏ជាស្ថាបត្យកម្មពិសេសសមស្របនឹងរូបភាពចម្លែកនៃ Stratolauch។

គ្រឿងយន្តរបស់យន្តហោះ Stratolauch ត្រូវបានតម្លើងតាមបណ្តោយស្លាបសងខាង។ ប៉ុន្មានខែខាងមុខក្រុមហ៊ុន Stratolauch System នឹងបន្តការសាកល្បងក្នុងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងផ្នែកដទៃទៀតមានប្រសិទ្ធភាពជាងមុន។

ប្រៀបទៅនឹងយន្តហោះ Boeing 747-7 និង Airbus 380-800 នោះប្រវែងស្លាបរបស់វាវែងជាងច្រើនណាស់។

Stratolauch មានប្រវែងស្លាបវែងដល់ទៅ ១១៧ម៉ែត្រ និងអាចដឹកទំនិញបានដល់ទៅ ៥៩០តោន។

គេនៅបានដឹងថា យន្តហោះនេះ បន្ទាប់ការពិសោធន៍ចុងក្រោយបានជោគជ័យ វានៅអាចប្រើប្រាស់សម្រាប់បាញ់បង្ហោះផ្កាយរណប ឬវត្ថុដទៃទៀតទៅក្នុងលំហ។ ព្រោះថា Stratolauch ត្រូវបានស្ថាបនាដោយមានកន្លែងបំពាក់កាំជ្រួច នៅចន្លោះដងខ្លួនភ្លោះរបស់វា។

ការសាកល្បងជំហានដំបូងនេះ ដើម្បីវាយតម្លៃសមត្ថភាពធ្វើចលនា និងឈប់។

ក្រុមអ្នកឯកទេសលើផ្ទៃដីកំពុងពិនិត្យឃ្លាំមើលការសាកល្បង។

បន្ទាប់មកគឺជាជំហានសាកល្បងរួមមានការបង្កើនល្បឿន ការហោះហើរឡើង ប្រព័ន្ធត្រួតពិនិត្យការហោះហើរ។ល។ គេរំពឹងថា ជំហានសាកល្បងនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០១៩។

គេបានវាយតម្លៃថា នេះជាចក្ខុវិស័យយុទ្ធសាស្ត្ររបស់ Paul Allen ដែលបំណងប្រាថ្នាចុងក្រោយបំផុតរបស់គាត់ គឺការប្រើប្រាស់ទ្រនាប់បរិយាកាសដ៏ធំសម្បើមមួយលើលំហអាកាស ហើយតាមរយៈនោះវាអាចដឹកជញ្ជូនទំនិញបានច្រើនជាង ល្បឿនលឿនជាង កាត់បន្ថយសេវាអាកាស ប្រៀបនឹងប្រភេទយន្តហោះដឹកទំនិញដទៃទៀត៕ ចន្ទ្រា

