Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលហេតុ​នៃ​ការ​ដួល​នៅលើ​ស្ពាន​ជ្រោយចង្វា​ទី​១

​ភ្នំពេញ ​៖ ​គ្រោះ​ថ្នាក់​លើ​ស្ពាន​ថ្ងៃទី​៣​មេសា​នេះ មាន​ច្រើន តែ​មួយ​ករណី​នេះ​ធ្ងន់ធ្ងរ​ជាងគេ ។ សូម​អំពាវនាវ​បងប្អូន​បើកបរ​ឆ្លងកាត់​លើ​ស្ពាន​នេះ សូម​គោរព​គន្លង និង​កុំ​ប្តូរ​គន្លង​បើកបរ​របស់ខ្លួន​ពេល​កំពុង​បើកបរ​លើ​ស្ពាន ។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក Traffic Cambodla ។

​ចំណែក​លោក​មេឃុំ ឆាយ ធី បាន​សរសេ​រផេក​ហ្វេស​ប៊ុ​កថា​ ​ស្ពាន​ជ្រោយចង្វា​ទី​១! មិនមែន​ធ្វើ​ខុស​ស្តង់ដារ​ទេ មនុស្ស​វិញ​ទេ ដែល​ជិះ​ខុស​គំនូស​កំណត់ ទើប​បណ្តាលអោយ​មាន​កា​រ​ដួល​ម៉ូតូ​ជាច្រើន​នាក់​បែបនេះ សង្ឃឺម​ថា​ស្ពាន​មួយ​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​របស់​យើង​(​ស្គាល់ផ្លូវ​ឡាន​-​ផ្លូវ​ម៉ូតូ​) កែប្រែ​ផ្នត់គំនិត​ពី​ទំលាប់​ចាស់ ដែល​មិន​បាន​គោរព​ច្បាប់ និង​រូប​សញ្ញា​ចរាចរណ៍​កន្លងមក បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ជាច្រើន មក​ជា​ទំលាប់​ល្អ តាម​បែប​ប្រទេស​ជឿនលឿន​វិញ​ម្តង​។​

​រីឯ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សេចក្តីសុខ​សុវត្ថិភាព ដោយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍ នៅតាម​ដងផ្លូវ​ស្ពាន​សាធារណៈ ជាក់ស្តែង​ដូចជា​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ស្ពាន​ជ្រោយចង្វា​ទី​១) ដោយ​ត្រូវ​គោរព​តាម​គន្លង​ធ្វើដំណើរ​ដែល​បានកំណត់​រួច រួម​មាន​គន្លង​សម្រាប់​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង គន្លង​សម្រាប់​ម៉ូតូ និង​គន្លង​សម្រាប់​យានជំនិះ​ដទៃទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ​។​

​តាម​ការរាយការណ៍​ពី​ប៉ូលីស​ថា រហូត​ដល់​ល្ងាច​នេះ មាន​ម៉ូតូ​ជាង​៣០​គ្រឿង​បាន​ដួល​នៅ​ស្ពាន​ជ្រោយចង្វារ បណ្តាលមកពី (១) វ៉ា​ជែង​គន្លង​ម៉ូតូ (២) ការ​ជិះ​ប្តូរ​គន្លង​ម៉ូតូ​ទៅ​គន្លង​រថយន្ត និង​ប្តូរ​ពី​គន្លង​រថយន្ត​ទៅ​គន្លង​ម៉ូតូ ដែល​គន្លង​ទាំង​២​មាន​កម្រាល​ខណ្ឌ​ខ្ពស់​ទាប​គ្នា​។​

​អាជ្ញាធរ​បាន​ដាក់​ប៉ូលីស​ចរាចរ​ណែនាំ​ខាង​មុខ​ស្ពាន និង​ផ្សព្វផ្សាយ​គន្លង តាម Facebook ដើម្បី​អោយ​ប្រជាពលរដ្ឋ​គោរព​តាម​គន្លង​បែងចែក និង​ប្រុងប្រយ័ត្ន​។​

​សូមបញ្ជាក់​÷ គន្លង​យានយន្ត​ស្ពាន​ថ្មី ដូចគ្នា​នឹង​គន្លង​យានយន្ត​ស្ពាន​ចាស់​ដែល​ធ្លាប់​ប្រើប្រាស់​កាលពី​២​ឆ្នាំមុន និង​កាល​សាងសង់​ស្ពាន ដែល​កាលនោះ​មាន​បញ្ហា​ដួល​ម៉ូតូ​តិចតួច​បំផុត​។​

​តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយ​ចង្វរ​ទី​១) របស់​ក្រុមការងារ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ២:៥០​នាទី​រសៀល​រួចមក ក្រុម​ការងារ​បាន​ពិនិត្យឃើញថា​៖ មូលហេតុ​ដែល​បង្ក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​ថ្មីៗ​នេះ គឺ (១) បណ្តាល​មក​ពី​ការ​មិន​គោរព​គន្លង​ផ្លូវ​ដែល​តម្រូវ​សម្រាប់​យានជំនិះ​របស់​ខ្លួន និង​បាន​ផ្លាស់​ប្តូរ​គន្លង​នៅ​ត្រង់​កន្លែង​ហាមឃាត់ (​កន្លែង​ដែល​មាន​គំនូស​សញ្ញា​បង្ហូត​ពណ៌​ស​ជាប់​តាម​បណ្តោយ​ផ្លូវ​)​។ (២) ម្យ៉ាងវិញទៀត ដោយសារ​គន្លង​សម្រាប់​ទោចក្រយានយន្ត​មាន​កម្ពស់ ខ្ពស់​ជាង​គន្លង​របស់​រថយន្ត ជាហេតុ​ធ្វើឱ្យ​ការផ្លាស់ប្តូរ​គន្លង​នៅ​ត្រង់​កន្លែង​ហាមឃាត់ គឺ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​ទាំងអស់ សូម​ប្រើប្រាស់​គន្លង​ដែល​តម្រូវ​សម្រាប់​យានជំនិះ​របស់​ខ្លួន និង​មិន​ត្រូវ​ផ្លាស់​ប្តូរ​គន្លង​របស់​ខ្លួន​នៅត្រង់​គំនូស​សញ្ញា​បង្ហូត​ជាប់​ពណ៌​ស​នៅតាម​បណ្តោយ​ទ្រូងផ្លូវ​ឡើយ​៕​ ​ដោយ​៖​កូឡាប​

×