ភ្នំពេញ ៖ សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។
គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសំដែងនូវការកោតសរសើរដោយក្តី មោទនៈច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិតរងរបួសនិងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងមក។ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខនិងយូរអង្វែងដែលអាចកើតឡើងភ្លាមភ្លាម។ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែសរឺខ្ជីខ្ជា ជាមិនគោរពច្បាប់។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះយានយន្តធ្វើចរាចរនឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតីដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ឬការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅដែរ។ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីនេះគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចខាងក្រោម៖ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចពិសេសត្រូវត្រួតពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម។ សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសកំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរឬកម្មករលើកដំបូងនិងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។ ក្នុងពេលធ្វើដំណើរតាមរថយន្ដត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាតមិនត្រូវបត់ឬវាជែកក្នុងភាពប្រថុយប្រថានឬធ្វេសប្រហែស។ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាតនិងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្ដូរវេន។ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ និងហាមការបាចទឹកលើអ្នកដំណើរតាមដងផ្លូវ៕ ដោយ ៖ កូឡាប