អនុប្រធានាធិបតីអាមេរិច លោក Mike Pence បានធ្វើការព្រមានប្រឆាំងនឹងគម្រោងរបស់ប្រទេសតួកគី ក្នុងការទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស។ ការព្រមាននោះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលរដ្ឋមន្ត្រីការបរទេសតួកកី បាននិយាយការទទួលយកប្រព័ន្ធមីស៊ីរបស់រុស្សីបានព្រមព្រៀងរួចហើយ។
លោក Mike Pence បានថ្លែងនៅក្នុងកិច្ចប្រជុំអង្គការណាតូ (NATO) កាលពីថ្ងៃពុធម្សិលមិញថា “ពួកយើងត្រូវបញ្ជាក់ឲ្យច្បាស់ថា ពួកយើងនឹងមិនអាចទ្រាំទៀតឡើយ ខណៈដែលសម្ព័ន្ធមិត្តរបស់ណាតូ ទិញអាវុធពីសត្រូវរបស់យើង។ អាវុធដែលគំរាមកំហែងដល់សម្ព័ន្ធពួកយើង”។
លោកថ្លែងថា “ការទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចំបាំងរបស់តួកកីក្នុងតម្លៃ ២,៥ពាន់លានដុល្លា អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អង្គការណាតូ និងកម្លាំងសម្ព័ន្ធមិត្ត”។ តួកគីអាចនឹងប្រឈមនឹងការលំបាកចំពោះសកម្មភាពរបស់ខ្លួន។
ថ្លែងមុនប៉ុន្មានម៉ោងនៅក្នុងកិច្ចប្រជុំកំពូលណាតូចដូចគ្នា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlüt Çavuşoğlu បានហៅការទទួលយកប្រព័ន្ធការពារមីស៊ីលរបស់រុស្សីថាបានព្រមព្រៀងគ្នារួចហើយ។
លោកថ្លែងថា “កិច្ចព្រមព្រៀងទិញប្រព័ន្ធ S-400 បានធ្វើរួចរាល់ ហើយពួកយើងនឹងមិនដកថយវិញនោះទេ”។
សូមបញ្ជាក់ថា មន្ត្រីអាមេរិចធ្លាប់ព្រមានជាយូរណាស់មកហើយថា ប្រទេសតួកគីនឹងមិនអាចអនុញ្ញាតិឲ្យទិញយន្តហោះបំបាំងកាយប្រភេទ F-35 ពីអាមេរិចឡើយ ប្រសិនជាតួកគីនៅតែទិញប្រព័ន្ធមីស៊ីលពីរុស្សី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN